25.5 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

ថៃ ស្ថិតក្នុងបញ្ជីប្រទេសល្អបំផុតទី១៩ សម្រាប់ចូលនិវត្តន៍

- Advertisement -spot_img

បាងកក៖ របាយការណ៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុនវិភាគចំណាត់ថ្នាក់ផ្សេងៗ ឈ្មោះថា US News & World (សហរដ្ឋអាមេរិក & ពិភពលោក) បានចាត់ចំណាត់ថ្នាក់ប្រទេសថៃជាប្រទេសល្អបំផុតទី ២៨ នៅលើពិភពលោក និងជាកន្លែងល្អបំផុតទី ១៩ សម្រាប់ចូលនិវត្តន៍។

ការស្ទង់មតិនេះបានគ្របដណ្តប់លើអ្នកឆ្លើយសំណួរចំនួន ១៧០០០នាក់នៅទូទាំងពិភពលោក ចាប់ពីថ្ងៃទី ៣០ខែមេសាដល់ថ្ងៃទី ១៣ ខែកក្កដា ដោយដាក់ចំណាត់ថ្នាក់ប្រទេសចំនួន ៧៣ ធៀបនឹង ការផ្សងព្រេង ឥទ្ធិពលវប្បធម៌ ភាពជាសហគ្រិន បេតិកភណ្ឌ បើកចំហសម្រាប់អាជីវកម្ម គោលបំណងសង្គម និងគុណភាពនៃជីវិត។

ថៃទទួលបានពិន្ទុសរុប ៤៧,៧ និងស្ថិតនៅលេខ ២៨។ ទន្ទឹមនឹងនោះ ស្វីសបានឡើងដល់កំពូលតារាង ពីចំណាត់ថ្នាក់លេខ ៤ កាលពីឆ្នាំមុន ដោយទទួលបាន ១០០ ពិន្ទុ។

ប្រទេសអាឡឺម៉ង់បានឡើងចំណាត់ថ្នាក់មួយទៅចំណាត់ថ្នាក់ទីពីរជាមួយនឹងពិន្ទុ ៩៨ ខណៈដែលកាណាដាបានធ្លាក់ពីចំណាត់ថ្នាក់កំពូលមកលេខ ៣ នៅឆ្នាំនេះជាមួយនឹងពិន្ទុសរុប ៩៧.៨ ។

ចំពោះ បញ្ជីប្រទេសល្អបំផុត ដែលត្រូវចូលនិវត្តន៍នោះថៃបានឡើងមួយកន្លែងពីឆ្នាំមុនមកឈរនៅលេខរៀងទី១៩ខណៈ ដែលប្រទេស នេះកាន់តំណែងកំពូលក្នុងតំបន់

អាស៊ាន។

ចំណាត់ថ្នាក់នេះគឺផ្អែកលើលក្ខណៈប្រាំពីរយ៉ាងគឺ លទ្ធភាពសមរម្យ ការបង់ពន្ធអំណោយផល ភាពរួសរាយរាក់ទាក់ អាកាសធាតុ ការគោរពសិទ្ធិអចលនទ្រព្យ និងប្រព័ន្ធសុខភាពសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អ។

ប្រទេសកំពូលទាំងប្រាំសម្រាប់ការចូលនិវត្តន៍នៅឆ្នាំ២០២២ គឺនូវែលសេឡង់ ស្វីស អេស្បាញ ព័រទុយហ្គាល់ និងអូស្ត្រាលី។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយកាលពីថ្ងៃសៅរ៍ថា “នាយករដ្ឋមន្ត្រី Prayut Chan-o-cha រីករាយនឹងចំណាត់ថ្នាក់នេះ ហើយបានលើកឡើងពីគុណសម្បត្តិវិជ្ជមានជាច្រើនរបស់ប្រទេសថៃ រួមទាំងធនធានដ៏សម្បូរបែប អាកាសធាតុអំណោយផល ប្រជាជនមិត្តភាព និងសក្តានុពលសេដ្ឋកិច្ច” ។

“នាយករដ្ឋមន្ត្រី ប្រាយុទ្ធ អរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសថៃក្លាយជាគោលដៅទាក់ទាញក្នុងចំណោមពលរដ្ឋពិភពលោក”៕

ប្រភព The Star ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img