33 C
Phnom Penh
Saturday, July 26, 2025
- Advertisement -spot_img

ថៃទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជា ពេលនេះថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM)

- Advertisement -spot_img

ថៃទម្លាក់គ្រាប់បែកចង្កោមលើកម្ពុជា ពេលនេះថៃកំពុងប្រឈមការថ្កោលទោសពីអន្តរជាតិ ដោយសាររំលោភអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមទីក្រុងអូស្លូ (CCM) ឆ្នាំ២០០៨ ដែលចូលជាធរមាននៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០១០។ អនុសញ្ញានេះហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោមទាំងអស់។ ដ្បិតថៃមិនមែនជាភាគីអនុសញ្ញានេះក៏ដោយ ប៉ុន្តែការប្រើប្រាស់គ្រាប់បែកចង្កោម ត្រូវបានគេចាត់ទុកថាជាការរំលោភលើគោលការណ៍មនុស្សធម៌អន្តរជាតិដោយសារតែ ផលប៉ះពាល់មិនរើសអើង និងគ្រោះថ្នាក់រយៈពេលវែងដល់ជនស៊ីវិល។

លក្ខណៈរបស់គ្រាប់បែកនេះគឺផ្ទុះចេញគ្រាប់តូចៗជាច្រើនគ្រាប់ក្នុងតំបន់ធំទូលាយ និងគ្រោះថ្នាក់នៃគ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់ ដែលបន្តគំរាមកំហែងដល់ជនស៊ីវិល ជាពិសេសកុមារ រាប់ឆ្នាំក្រោយសង្គ្រាម។ អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ជាច្រើន នឹងចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើរបស់ថៃ ខណៈបណ្តារដ្ឋជាភាគីនៃអនុសញ្ញា CCM និងប្រទេសដទៃទៀតដែលយកចិត្តទុកដាក់លើបញ្ហាមនុស្សធម៌ អាចនឹងដាក់សម្ពាធការទូតលើប្រទេសថៃ៕

ប្រភព KPT international

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img