35.2 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

តៃវ៉ាន់ ប្រាប់ ចិន ថា សង្គ្រាមមិនដែលជាជម្រើសដោះស្រាយបញ្ហានោះទេ

- Advertisement -spot_img

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានអំពាវនាវឲ្យមានការសន្ទនាជាមួយប្រទេសចិន អំឡុងការថ្លែងសុន្ទរកថាឆ្នាំថ្មីរបស់លោកស្រីនៅឯការិយាល័យប្រធានាធិបតីកាលពីថ្ងៃអាទិត្យ អមជាមួយនឹងអនុប្រធានាធិបតី Lai Ching-te ។

នៅក្នុងសុន្ទរកថានោះលោកស្រី Tsai ក៏បានកត់សម្គាល់ផងដែរថា សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ គឺជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងតំបន់ ។

លោកស្រីបាន និយាយថាសង្គ្រាមមិន ដែលជាជម្រើសសម្រាប់ការដោះស្រាយបញ្ហានោះទេ ។ មនុស្សកាន់តែច្រើនអាចរីករាយនឹងសុវត្ថិភាព និងសុខុមាលភាពបានតែតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការក្រោមគោលដៅតែមួយនៃការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានក្នុងស្រុកថា តើលោកស្រីគិតយ៉ាងណាចំពោះប្រធានាធិបតីចិន Xi Jinping អំពីការបង្រួបបង្រួមជាតិមាតុភូមិពេញលេញនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់គាត់កាលពីពេលថ្មីៗនេះ ។ លោកស្រី Tsai បានឆ្លើយថា លោក Xi កំពុងប្រើសំដីទន់ភ្លន់មកកាន់កោះតៃវ៉ាន់ ។

ប៉ុន្តែលោកស្រីក៏ត្រូវតែរំឭកដល់ប្រជាជនដែរថា សកម្មភាពរបស់យោធាចិននៅជិតកោះតៃវ៉ាន់ មិនអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ ហើយយើងតែងតែប្រុងជើងការជានិច្ច រាល់ទង្វើឈ្លានពានណាមួយរបស់ចិន ៕

ប្រភព Nikkei Asia ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img