30 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

តៃវ៉ាន់ បាញ់គ្រាប់ពិតព្រមានដ្រូន ចិន បន្ទាប់ពីលោកស្រី Tsai បញ្ជាឲ្យកងទ័ព ចាត់វិធានការតបតខ្លាំងក្លា

- Advertisement -spot_img

តៃវ៉ាន់ បានបាញ់ព្រមានដាក់យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់ចិន ដែលសម្រុកចូលកោះមួយនៅឯនាយសមុទ្រកាលពីថ្ងៃអង្គារទី៣០ខែសីហា។

ការបាញ់ព្រមាននេះ កើតឡើងភ្លាមៗបន្ទាប់ពីលោកស្រីប្រធានាធិបតី Tsai Ing-wen និយាយថា លោកស្រីបានចេញបញ្ជាឲ្យយោធាតៃវ៉ាន់ ចាត់វិធានការតបតខ្លាំងក្លា ប្រឆាំងនឹងអ្វីដែលលោកស្រីហៅថាជាការបង្កហេតុរបស់ចិន។

នេះជាលើកទីមួយហើយ ដែលការបាញ់ព្រមាន ត្រូវបានអនុវត្តនៅក្នុងឧប្បត្តិហេតុបែបនេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងតៃវ៉ាន់។

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen យោងតាមអ្នកនាំពាក្យយោធាតៃវ៉ាន់, ដ្រូនបានវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីការបាញ់ព្រមាន។

អ្នកនាំពាក្យបញ្ជាការដ្ឋានការពារជាតិ Kinmen លោក Chang Jung-shun បាននិយាយថា កងទ័ពតៃវ៉ាន់ បានបាញ់គ្រាប់ពិត មុនម៉ោង៦ល្ងាច ដើម្បីព្រមានដ្រូនចិន ដែលហោះចូលទៅជិតកោះ Erdan។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការឆ្លើយតបភ្លាមៗពីប្រទេសចិនទេ។

តៃវ៉ាន់ បានត្អូញត្អែរម្តងហើយម្តងទៀត អំពីយន្តហោះគ្មានមនុស្សបើករបស់ចិន ហោះហើរជិតប្រជុំកោះតូចៗ ដែលខ្លួនគ្រប់គ្រងនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន។

ប្រទេសចិន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជុំវិញកោះនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី Nancy Pelosi កាលពីដើមខែសីហា ដែលជាហេតុបង្កើនភាពតានតឹងរវាងប្រទេសមហាអំណាច៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img