36.5 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

តៃវ៉ាន់ ត្រៀមខ្លួនពេញលេញអស់ហើយដើម្បីការពារការលុកលុយរបស់ ចិន

- Advertisement -spot_img

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា “យោធា របស់តៃវ់ាន់ត្រៀម ខ្លួន យ៉ាង ពេញលេញអស់ហើយ ដើម្បី ការពារ កោះនេះ ប្រឆាំង នឹង ការ លុកលុយ របស់ ចិន មិនថាពេលវេលាណាក៏ដោយ” ។

លោក Chiu បាននិយាយថា “ យោធា ដឹង ពី អ្វី ដែល ខ្លួន នឹង ត្រូវ ធ្វើប្រឆាំងចិន មិន ថា នៅ វិនាទីណា ឬ នៅម៉ោងណានោះទេ ជាពិសេសគឺ រៀបចំរួចជាស្រេចក្នុងការ ធ្វើ សង្គ្រាម ។ តៃវ៉ាន់នឹងមិនអង្គុយនៅស្ងៀមស្ងាត់ឡើយ មិនថាទីក្រុងប៉េកាំងចល័តទ័ពទៅមុខ ឬថយក្រោយ ពោលតៃវ៉ាន់ប្រុងជើងការរួចជាស្រេចនៅគ្រប់សញ្ញាវិវត្តដែលអាចកើតមានទាំងអស់” ។

សារព័ត៌មាន Focus Taiwan បានរាយការណ៍ថា ការអត្ថាធិប្បាយរបស់លោក Chiu បានកើតឡើង នៅពេលដែលយោធាតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដែលធ្វើឡើងនៅឈូងសមុទ្រ Penghu ដើម្បីទប់ទល់នឹងការលុកលុយរបស់ទីក្រុងប៉េកាំង” ។

នៅឈូងសមុទ្រ Penghu យោធាតៃវ៉ាន់បានធ្វើសមយុទ្ធប្រចាំខែជាមួយនឹងការបាញ់កាំភ្លើងយន្ត កាំភ្លើងត្បាល់ និងអាវុធស្វ័យប្រវត្តិផ្សេងៗទៅលើកងកម្លាំងសត្រូវដែលក្លែងដូចជាការពិត ។

គួររំឭកថា ប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជា “ខេត្តបំបែកខ្លួន” ខណៈពេលដែលតៃវ៉ាន់ទទូចទាមទារឯករាជ្យរបស់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៤៩ ជាមួយនឹងទំនាក់ទំនងការទូតឯករាជ្យជាមួយប្រទេសចំនួន ១៤ ៕

ប្រភព Focus Taiwan ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img