អង់គ្លេស៖ នៅប្រទេសអង់គ្លេសដំណើរការជ្រើសជ្រើស នាយករដ្ឋមន្ត្រីថ្មីកំពុងដំណើរការទៅ យ៉ាងប្រថុចញ៉ុច ក្រោយលោកស្រី លីស ត្រាស្ស បានលាចុះចេញពីមុខតំណែងកាលពីសប្តាហ៍មុន។ លោក បូរីស ចនសុន អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានរំពឹងមកចូលរួម ប្រកួតប្រជែងដែរនោះ បានសម្រេចចិត្តមិនឈរឈ្មោះវិញ។
នៅក្នុងកាលៈទេសៈ អង់គ្លេស កំពុងជួបវិបត្តិសេដ្ឋកិច្ចនិងសង្គមខ្លាំងបំផុតនៅពេលនេះ គណបក្សអភិរក្សនិយម ដែលធ្លាប់ជាអ្នកដឹកនាំបក្ស និងជាអតីតនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង ត្រូវតែ រកមនុស្ស ថ្មី មកជំនួសជាបន្ទាន់ ដើម្បីកុំឱ្យ កិច្ចការដឹកនាំប្រទេសត្រូវជាប់គាំង។ ដោយករណីនាយករដ្ឋមន្ត្រីលាចុះចេញ ពីតំណែង មុនចប់អាណត្តិ ដូច្នេះការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ជំនួស គឺធ្វើឡើងជាលក្ខណៈផ្ទៃក្នុងបក្សអភិរក្សនិយមដែលជាបក្សកាន់អំណាច។
បេក្ខជន ដែលគេដឹងថា អាចមកប្រជែងដណ្ដើមមុខតំណែងនាយករដ្ឋមន្ត្រីថ្មីនេះ មាន បីនាក់ គឺ លោកបូរីស ចនសុន អតីតនាយករដ្ឋមន្ត្រីអង់គ្លេសមុនជំនាន់លោកស្រី លីហ្ហ ត្រាស្ស, លោក រីឈី ស៊ូណាក់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោកស្រី ផេននី ម័រដូនត៍ អតីតរដ្ឋមន្ត្រី ទំនាក់ទំនង សភា។
តែយ៉ាងណាលោក ចនសុន នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ បានប្រកាសមិនឈរឈ្មោះ ប្រកួតប្រជែងឡើយ បើទោះបីជាលោកទទួលបានការគាំទ្រពីសភា គ្រប់គ្រាន់ ដើម្បីឈានដល់ ការប្រជែង គ្នាចុងក្រោយ ជាមួយ លោក រីឈី ស៊ូណាក់ ក៏ដោយចុះ។ លោកពន្យល់ហេតុផលសម្រេចចិត្ត នេះ ថា ទាំង អង់គ្លេសនិងគណ បក្សអភិរក្សនិយម គឺ ត្រូវការ ការរួបរួម ដើម្បីដោះស្រាយវិបត្តិ ជាប់គាំងនយោបាយ។
គួរជ្រាបថា កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ លោកចនសុន និ ងលោកស៊ូណាក់ ត្រូវបានគេ ចុះផ្សាយថា បានជួបតទល់តែ២នាក់ ដែលមានការនិយាយពី ការរកចំនុចរួម ស្នើបេក្ខជនរួមតែម្នាក់ ដើម្បីបញ្ចៀសកុំ អោយមានការឈ្លោះប្រកែកគ្នា នៅក្នុងបក្សនិងក្នុងសភា និងពិសេសដើម្បីពន្លឿន ដោះស្រាយវិបត្តិនយោបាយឱ្យ ឆាប់ចប់។
នៅក្រោយការដកខ្លួនរបស់លោកចនសុន មហាសេដ្ឋីដើមកំណើតឥណ្ឌា លោក រីឈី ស៊ូណាក់ ត្រូវបានគេវិភាគថា នឹងក្លាយ ជា អនាគតនាយករដ្ឋមន្ត្រីថ្មី ត្បិតថាលោកមានដៃគូប្រកួតប្រជែង មួយរូបទៀត គឺ ផេន នី ម័រដូនត៍ អតីតរដ្ឋមន្ត្រីទំនាក់ទំនងសភាក៏ដោយ ។
គួរបញ្ជាក់ថា យោងតាមនីតិវិធី បេក្ខជនឈរឈ្មោះម្នាក់ៗ ត្រូវតែទទួលបាន ការចុះហត្ថលេខាគាំទ្រពីសភាចំនួន ១០០សំឡេងជាមុនសិនទើបអាចឈរឈ្មោះបាន។ យោងតាម គេហទំព័រ Guido Fawkes គឺលោក រីឈី ស៊ូណាក់ បានទទួល សម្លេង គាំទ្រចំនួន១២៨ ខណៈលោក បូរីស ចនសុន បានចំនួន ៧២ រីឯលោកស្រី ផេននី ម័រដូនត៍ បានត្រឹម ២៥ប៉ុណ្ណោះ។
ក្នុងករណីមានអ្នកឈ្នះដាច់ នោះបេក្ខជននោះនឹងចូលកាន់ការងារជានាយករដ្ឋមន្ត្រីភ្លាមៗតែម្តងនៅសប្តាហ៍ក្រោយនេះ។ តែ ប្រសិន បើ នៅសល់បេក្ខជន ចុងក្រោយ ២នាក់ នោះ សមាជិក បក្ស អភិរក្សនិយម ទាំង ១៧ម៉ឺននាក់ ទូទាំងប្រទេស ត្រូវបោះឆ្នោតតាមបណ្តាញ អ៊ីនធ័រនិត នៅរវាងថ្ងៃទី ២៨តុលា ខាងមុខ៕




ប្រភពGuido Fawkes ប្រែសម្រួលដោយគីរីដងរែក




