សេចក្តីស្រឡាញ់ពិតប្រាកដ មិនមែនជាទំនាក់ទំនងរវាងបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀតសោះឡើយ។ វាគឺជាទំនាក់ទំនង រវាងការគិតខ្លួនឯង ទៅកាន់ភាពជាយើងដ៏បរិសុទ្ធទេតើ។
នៅពេលដែលអ្នក សម្តែងសេចក្តីស្រលាញ់ទៅកាន់នរណាម្នាក់ វាគ្រាន់តែបង្ហាញថាអ្នក កំពុងផ្សារភ្ជាប់ទំនាក់ទំនង រវាងខ្លួនឯង ជាមួយនិងការស្រមើស្រមៃរបស់ខ្លួនប៉ុណ្ណោះ។
ព្រោះថាបុគ្គលណាដែលអ្នកកំពុងអះអាងថាស្រលាញ់នោះ បុគ្គលម្នាក់នោះ ក៏គឺជាទិដ្ឋភាពដែលបានបញ្ចាំងចេញ អំពីការគិតរបស់ខ្លួនឯងហ្នឹងហើយ។
ក្នុងលោកនេះគឺគ្មាននរណាម្នាក់ទាល់តែសោះ ក្រៅតែអំពីសុបិន្តនៃការគិតរបស់ខ្លួនឯង។
តើអ្នកកំពុងស្រលាញ់នរណាហ្នឹង?
LOVE is not a relationship between YOU and OTHERS, love is a relationship between your MIND and your SOUL!
កុំពោលពាក្យថាខ្ញុំស្រលាញ់អ្នក បើមិនចង់ក្លាយជាមនុស្សកុហក់!
បើពោលថាខ្ញុំគឺជាសេចក្តីស្រឡាញ់ នោះទើបបង្ហាញអំពីគុណភាពពិតប្រាកដ!
ផ្កាមានក្លិនក្រអូបតាមធម្មជាតិ ទើបសាយភាយនូវពិដោរទៅដោយខ្លួនឯង!
ជនដែលជាចោរ លួចក្លិនពិដោរហើយខំធ្វើការផ្សាយក្លិន ព្រោះទាមទារនូវការចាប់អារម្មណ៍! ❤️🙏
ដោយគិរីដងរែក