30.5 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

តើសហស្ថាបនិក និងជា CEO របស់ Telegram មានលុយប៉ុន្មាន ហើយបានលុយទាំងនោះដោយរបៀបណា?

- Advertisement -spot_img

(បរទេស)៖ លោក Pavel Durov បច្ចុប្បន្នគឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) Telegram ហើយក៏ជាមនុស្សម្នាក់ដែលកំពុងមានប្រជាប្រិយភាពតាមរយៈឥទ្ធិពល និងវិសាលភាពរបស់ Telegram ផងដែរ។ លោក Pavel Durov ត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិគិតជាប្រាក់មានចំនួនប្រមាណជាង ១៥ពាន់លានដុល្លារអាមេរិក ខណៈដែល Telegram ទើបតែចាប់ផ្ដើមស្វែងរកប្រាក់ចំណូលតាមរយៈ Telegram Premium។

តើលោកអ្នកចង់ដឹងទេថា លោក Pavel Durov មានទ្រព្យសម្បត្តិរហូតដល់ជាង១៥ពាន់លានដុល្លារអាមេរិកដោយវិធីណា ដែល
បានបង្កើតបណ្ដាញសង្គមមួយដែលមានឈ្មោះថា VKontakte ឬហៅកាត់ថា VK។ VK វាមានលក្ខណៈស្រដៀងគ្នាទៅនឹង Facebook និងដាក់ឱ្យដំណើរការជុំវិញពិភពលោក ប៉ុន្តែភាគច្រើនគឺមានតែប្រជាជនរុស្ស៊ីប៉ុណ្ណោះដែលប្រើប្រាស់។

បណ្ដាញសង្គម VK ត្រូវបានគេដឹងថា មានចំណែកហ៊ុនប្រមាណ ២០ភាគរយជារបស់លោក Pavel Durov ខណៈដែល នៅក្នុងអំឡុងឆ្នាំ ២០០៦ បណ្ដាញសង្គមមួយនេះមានតម្លៃនៅលើទីផ្សារប្រមាណ ៣ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ២០១២ លោក Pavel Durov បានសម្រេចចិត្តភាគហ៊ុនរបស់លោកចំនួន ១២ភាគរយឱ្យទៅលោក Ivan Tavrin ដែលជាអ្នកជំនួញជនជាតិរុស្ស៊ីដ៏ល្បីឈ្មោះមួយរូប។ កិច្ចព្រមព្រៀងទិញលក់មួយនេះ មិនត្រូវបានគេប្រកាសបង្ហាញ ជា ផ្លូវការទាក់ទងនឹងតម្លៃឡើយ ប៉ុន្តែបើតាមការបញ្ជាក់ប្រភពអនាមិកបានឱ្យដឹងថា វាមានតម្លៃច្រើនសន្ធឹក។

គិតត្រឹមឆ្នាំ ២០២១ បណ្ដាញសង្គម VK ត្រូវបានគេដឹងថា បានក្លាយជាកម្មសិទ្ធិរបស់ធនាគារដ្ឋរុស្ស៊ី Gazprombank និងក្រុមហ៊ុនធានារ៉ាប់រង Sogaz ខណៈដែលអ្នកកាន់កាប់ភាគហ៊ុនធំជាងគេគឺ Mail.ru group ដែលមានរហូតដល់ ៤៨ភាគរយ។

យោងតាមការបញ្ជាក់ពីសំណាក់ប្រភពជិតស្និទ្ធបានឱ្យដឹងថា លោក Pavel Durov ទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកពី ការលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន VK ក្រោយពេលដែលលោកបានបោះបង់តំណែងជា CEO និងដើមចេញពី បណ្ដាញសង្គមមួយនេះ ក្រោយពេលរងសម្ពាធពីរដ្ឋាភិបាលរុស្ស៊ី និងបញ្ហាធំៗមួយចំនួនទៀត។

បើទោះបីជាលោក Pavel Durov ទទួលបានប្រាក់យ៉ាងច្រើនពីការលក់ភាគហ៊ុន និងការចាកចេញពី VK ក្ដី ប៉ុន្តែបើតាម ការចេញផ្សាយរបស់ទស្សនាវដ្ដីអាមេរិក Forbes បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២កន្លងទៅនេះ លោក Pavel Durov បានក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកក្នុងលេខរៀងទី១២៣ ខណៈដែលលុយដែលលោកមានភាគច្រើនបាន មកពី Telegram៕

ប្រភព​Business Insider ប្រែសម្រួលដោយគីរិដងរែគ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img