22.3 C
Phnom Penh
Friday, January 30, 2026
- Advertisement -spot_img

តើសង្រ្គាមនុយក្លេអ៊ែរមាន​ដែល ឬ ទេ បើណាតូ ចាប់ផ្តើម សមយុទ្ធនុយក្លេអ៊ែរ !!!!!!!

- Advertisement -spot_img

សមយុទ្ធរបស់អង្គការណាតូ ដែលស្វែងរកការកែលម្អសមត្ថភាពរបស់សម្ព័ន្ធភាពនេះ បានចាប់ផ្តើមហើយ នៅថ្ងៃចន្ទទី១៧ខែតុលានេះ ចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន។

សមយុទ្ធនេះ ក៏មានការចូលរួមពីសំណាក់យន្តហោះចម្បាំងយុទ្ធសាស្ត្រ ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរផងដែរ។

សមយុទ្ធ “Steadfast Noon” នឹងបន្តរហូតដល់ថ្ងៃទី ៣០ ខែតុលា ហើយនឹងប្រព្រឹត្តទៅនៅប្រទេសបែលហ្ស៊ិក សមុទ្រខាងជើង និងចក្រភពអង់គ្លេស។

អង្គការណាតូ បានហៅសមយុទ្ធនេះថាជា “ទម្លាប់” និង “មិនជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្នណាមួយឡើយ”។

សរុបទៅ ប្រទេសចំនួន ១៤ និងយន្តហោះ ៦០គ្រឿងប្រភេទផ្សេងៗគ្នា នឹងចូលរួមនៅក្នុង សមយុទ្ធ Steadfast Noon។ យន្តហោះទាំងនោះរួមមាន យន្តហោះចម្បាំងទំនើបៗ យន្តហោះស៊ើបការណ៍ និងយន្តហោះដឹកប្រេង ព្រមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែរ B-52 របស់អាមេរិកផងដែរ។

អ្នកនាំពាក្យអង្គការណាតូ លោក Oana Lungescu បានកត់សម្គាល់ថា “សមយុទ្ធនេះ ជួយធានាថា ការរារាំងនុយក្លេអ៊ែររបស់សម្ព័ន្ធភាពនេះ នៅតែមានសុវត្ថិភាព និងប្រសិទ្ធភាព”។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្ព័ន្ធបែលហ្ស៊ិកប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ បានជំរុញឲ្យប្លុកយោធា លុបចោលសមយុទ្ធនេះ ដោយសង្កត់ធ្ងន់ថា “ចំពេលមានភាពតានតឹងនុយក្លេអ៊ែរខ្ពស់ជាមួយរុស្ស៊ី វាជាភាពគ្មានទំនួលខុសត្រូវទាល់តែសោះ ក្នុងការចូលរួមក្នុងសកម្មភាពទាំងនេះ”៕

ប្រភព Deutsche Welle ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img