ក្រសួងការពារជាតិជប៉ុនបានចេញបទបញ្ជាឱ្យកងកម្លាំងស្វ័យការពារដែនអាកាស ត្រៀមខ្លួនបាញ់កម្ទេចមីស៊ីលបាលីស្ទិកកូរ៉េខាងជើងទាំងឡាយណា ដែលអាចនឹងធ្លាក់ចូលទៅក្នុងទឹកដីប្រទេសរបស់ខ្លួន។
ប្រទេសជប៉ុនបាននិងកំពុងត្រៀមខ្លួនទៅនឹងអ្វីដែលកូរ៉េខាងជើងជូនដំណឹងការបាញ់បង្ហោះផ្កាយរណបនៅប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែជប៉ុនជឿជាក់ថា ផ្កាយរណបនោះ អាចជាមីស៊ីលផ្លោងបាលីស្ទិក។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក ហាម៉ាដា យ៉ាស៊ូកាហ្ស៊ូ បានចេញបញ្ជាអោយកងកម្លាំងស្វ័យការពារត្រៀមខ្លួន បាញ់កម្ទេចរាល់មីស៊ីលបាលីស្ទិកកូរ៉េខាងជើង ដែលចូលបំពានទឹកដីប្រទេសជប៉ុន។
លោក ហាម៉ាដា បានចេញបទបញ្ជាខាងលើនៅថ្ងៃចន្ទនេះ បន្ទាប់ពីកូរ៉េខាងជើងបានប្រកាសពីផែនការបាញ់បង្ហោះនូវអ្វីដែលខ្លួនបានហៅថា ជាផ្កាយរណបសិប្បនិម្មិតនៅចន្លោះថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១១ ខែមិថុនា។
ក្រសួងការពារជាតិជប៉ុន ប្រទេសជប៉ុននឹងប្រើប្រាស់ប្រព័ន្ធមីស៊ីល Standard Missile-3 (SM-3) ឬ ប្រព័ន្ធមីស៊ីល Patriot ដើម្បីបាញ់កម្ទេចមីស៊ីលកូរ៉េខាងជើង ដែលបានបំពានចូលទឹកដីរបស់ប្រទេសខ្លួន៕






ប្រែសម្រួលដោយគិរីដងរែក




