20.9 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

តើទ្វីបអាហ្រ្វិក និងចិនអាចជួយបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានទេ?

- Advertisement -spot_img

កាលពីខែមិថុនា ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង សេណេហ្គាល់ កូម៉ូរ៉ូ និងសំប៊ី បានទៅទស្សនកិច្ចនៅទីក្រុង St Petersburg ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាមួយនឹងផែនការសន្តិភាព 10 ចំណុច ក្នុងគោលបំណងបញ្ចុះបញ្ចូលអ៊ុយក្រែន និងរុស្ស៊ីឱ្យចាប់ផ្តើមការចរចា។

ទន្ទឹមនឹងនេះ ចម្ងាយប្រហែល 6,000 គីឡូម៉ែត្រ (3,728 ម៉ាយ) ទៅភាគអាគ្នេយ៍នៃទីក្រុង St Petersburg ក្នុងទីក្រុងប៉េកាំង ប្រទេសចិនក៏បានពិភាក្សាអំពីផែនការសន្តិភាពចំនួន 12 ដែលខ្លួននិយាយថាអាចជួយបញ្ចប់សង្រ្គាមបាន។

ប៉ុន្តែដូចជាមេដឹកនាំអាហ្វ្រិកដែរចំណាត់ការរបស់ចិនរហូតមកដល់ពេលនេះមិនបានរារាំងលោកពូទីនឲ្យរួចផុតពីការវាយប្រហារដ៏ ឃោរឃៅលើអ៊ុយក្រែនទេហើយក៏មិនបានបញ្ចុះបញ្ចូលក្រុងកៀវថាដល់ពេលត្រូវដោះស្រាយសន្តិភាពដែរ។

ដោយមានលោកខាងលិចគាំទ្រអ៊ុយក្រែនយ៉ាងរឹងមាំ ឱកាសសម្រាប់ប្រទេស និងសម្ព័ន្ធភាពពីសកលលោកខាងត្បូងដើម្បីលេចចេញជាឈ្មួញកណ្តាលសន្តិភាពដ៏មានសក្ដានុពលបានរីកចម្រើន ដែលអាចផ្លាស់ប្តូរស្គ្រីបលើអ្វីដែលជាសណ្តាប់ធ្នាប់អន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក។

ប៉ុន្តែតើអាហ្រ្វិកឬចិនពិតជាអាចជួយបញ្ចប់សង្រ្គាមឬ? តើពួកគេចង់បញ្ចប់ជម្លោះកម្រិតណា? ហើយតើរុស្ស៊ី និងអ៊ុយក្រែនចាប់ អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមជាមួយពួកគេដើម្បីធ្វើការឆ្ពោះទៅរកដំណោះស្រាយសន្តិភាពឬ?

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img