កម្ពុជា ខាតបង់ប្រាក់ប្រមាណ ៤៦៧លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមឆ្នាំ២០១៩។ នេះបើតាមយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP)។
អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា បើទោះបីជាអត្រាគ្រោះថ្នាក់ចរាចរណ៍រយៈពេលចុងក្រោយមានការថយចុះយ៉ាងណាក្តី តាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការ UNDP ដោយបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ២ពាន់នាក់ និងរងរបួសជាច្រើពាន់នាក់ ជាលទ្ធផលរកឃើញថា កម្ពុជាខាតបង់ជិត ៤៦៧លានដុល្លារ។
សិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា នៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២។
ជារៀងរាល់ថ្ងៃនៅកម្ពុជា មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមគ្រោះថ្នាក់ ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារ៕
ផ្អែកលើលទ្ធផលនេះ ក្នុងនាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើសលប់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក។ បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានអំពាវនាវដល់នគរបាលចរាចរណ៍នៅទូទាំងប្រទេស បន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ចំណែកប្រជាពលរដ្ឋវិញ ក៏ត្រូវបន្តចូលរួមគោរពច្បាប់និងបើកបរប្រកបដោយស្មារតីប្រុងប្រយ័ត្ន ដើម្បីកម្ពុជា ឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ។
គួរជំរាបជូនថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកាលពីឆ្នាំ២០១៩ បានឈានដល់ការប្រកាសអាសន្ន បន្ទាប់ពីអត្រាកំណើន គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកនៅ ឆ្នាំ ២០១៩បានកើតឡើង ចំនួន៤១២១ លើក និងបានបណ្តាលអោយ មនុស្ស១៩៨១ នាក់ស្លាប់និង ៦១៤១ នាក់ បានរងរបួស។ ឆ្នាំ២០២០កន្លងទៅ ក៏ជាឆ្នាំដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានចាត់ទុកថា ជាឆ្នាំរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕
ដោយគីរីដងរែក