30 C
Phnom Penh
Friday, October 18, 2024
- Advertisement -spot_img

តើកូនទាំងពីរនាក់របស់ សម្តេច ទៀ បាញ់ កាន់តំណែងអ្វីខ្លះនៅអាណត្តិទី៧នេះ?

- Advertisement -spot_img

សម្តេច ទៀ បាញ់ (មានឈ្មោះកំណើតថា ទៀ សង្វាន កើតថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ១៩៤៥)គឺជាអ្នកនយោបាយខ្មែរ អតីតជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ។ លោកជាឧត្តមសេនីយនិងជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានជាប់ឆ្នោតជាតំណាងរាស្រ្តខេត្តសៀមរាប ក្នុងរដ្ឋសភាកម្ពុជា ក្នុងការបោះឆ្នោតឆ្នាំ២០០៣ ហើយក៏ទទួលបាននូវគោរមងារពីព្រះមហាក្សត្រកាលពីឆ្នាំ២០១៧ជា “សម្តេចពិជ័យសេនា ទៀ បាញ់”។

លោក ទៀ សីហា ដែលជាតំណាងរាស្ត្រ ជាប់ឆ្នោត សម្រាប់មណ្ឌលខេត្ត សៀមរាប បានជំនួសតំណែង ឪពុក របស់លោក ដែលជារដ្ឋមន្ត្រី ការពារជាតិចាប់តាំងពីឆ្នាំ២០០៦មក ។ លោក ទៀ សីហា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងពីសាលា Passy Saint-Honoré នៅប្រទេសបារាំង និងក៏បានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាយោធាSaint-Cyr ផងដែរ ។ នៅឆ្នាំ២០១៤ លោក សីហា ត្រូវបានដំឡើងឋានន្តរស័ក្ដិជាឧត្ដមសេនីយ៍ ។

លោក ទៀ សីហា កើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ១៩៨០ នៅរាជធានីភ្នំពេញ។ កាលពីកុមារភាព លោកបានសិក្សា នៅសាលាបឋមសិក្សាចតុមុខក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មុនបន្តចូលរៀនកម្រិតមធ្យមសិក្សានៅ សាលា Lycée Passy Saint – Honoré ប្រទេសបារាំងរហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។

ប្រទេសបារាំងលោកទៀ សីហា បានបញ្ចប់បរិញ្ញាប័ត្រ ផ្នែកពាណិជ្ជកម្មពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីសនៅឆ្នាំ ២០០១ និងបានចូលសិក្សារយៈពេលពេញមួយឆ្នាំនៅសាលាទាហានឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិត សភាយោធារបស់ប្រទេសបារាំង ។

ក្រោយពេលបញ្ចប់ការសិក្សាលោកបានវិលត្រឡប់មកកាន់ មាតុភូមិវិញនាឆ្នាំ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានី ភ្នំពេញ។ ក្នុងពេលបំពេញការងារជាមន្ត្រីយោធានេះ លោកបានឆ្លៀតពេលបង្កើនសមត្ថភាពផ្នែកគ្រប់គ្រងនៅរាជបណ្ឌិតសភារដ្ឋបាល ជាន់ខ្ពស់នា ឆ្នាំ ២០០៧-២០០៨ ។

ដោយឡែកកូនប្រុសច្បងសម្តេចពិជ័យសេនាគឺលោកទៀ ស្យាម មិនមានប្រភពព័ត៌មានបានបញ្ជាក់ពីប្រវត្តិឬការងារបច្ចុប្បន្ននេះទេ។

ឯកឧត្តម ទៀ ស្យាម និងលោកជំទាវ

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img