ពលរដ្ឋអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ ពីបទពាក់ព័ន្ធគ្រឿងញៀន នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយចេញផ្សាយកាលពីថ្ងៃអង្គារ។ ពលរដ្ឋនោះមានឈ្មោះថា Robert Woodland ត្រូវបានចោទប្រកាន់ពីបទរៀបចំ និងប៉ុនប៉ងឧក្រិដ្ឋកម្មព្រម ទាំងជួញដូរគ្រឿងញៀនដោយខុសច្បាប់។

“ដោយដំណោះស្រាយរបស់តុលាការស្រុកOstankinoនៃទីក្រុងមូស្គូចុះថ្ងៃទី6ខែមករាឆ្នាំ2024 WoodlandRobertRomanov ត្រូវបានផ្តល់វិធានការបង្ការជាទម្រង់នៃការឃុំខ្លួនសម្រាប់រយៈពេល 2 ខែពោលគឺរហូតដល់ថ្ងៃទី 5 ខែមីនាឆ្នាំ 2024” ។
កាសែត Pro-Kremlin Komosomolskaya Pravda បានរាយការណ៍មុននេះថា Woodland គឺជាពលរដ្ឋអាមេរិកដើមកំណើតរុស្ស៊ី ដែលត្រូវបានទទួលយកដោយអ្នកវិទ្យាសាស្ត្រមកពីសហរដ្ឋអាមេរិក ហើយ 27 ឆ្នាំក្រោយមកបានត្រលប់ទៅរុស្ស៊ីវិញ។
តុលាការស្រុក Smolninsky បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីខែមុន Yuri Malev ជាជនជាតិរុស្ស៊ី-អាមេរិក ត្រូវបានឃុំខ្លួននៅ St. Petersburg ជុំវិញការចោទប្រកាន់ថាគាត់បង្ហាញ “ការមិនគោរពយ៉ាងច្បាស់” ទៅលើយោធា ហើយដូច្នេះកំពុង “បង្ហាញឱ្យឃើញពីលទ្ធិណាហ្ស៊ី” នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការចាប់ខ្លួននោះបានធ្វើឡើងបន្ទាប់ពីមានការឃុំខ្លួនពលរដ្ឋអាមេរិក និងសញ្ជាតិពីរនៅក្នុងប្រទេសរុស្ស៊ី រួមទាំង Evan Gershkovich អ្នកយកព័ត៌មាន Wall Street Journal ផងដែរ។ សហរដ្ឋអាមេរិកចាត់ថ្នាក់ Gershkovich ថាត្រូវបានឃុំខ្លួនខុស។


ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




