28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

តារាស្រីវ័យ៦៤ឆ្នាំ Madonna ឆ្លងផុតមេរោគដ៏ធ្ងន់ធ្ងរមួយ

- Advertisement -spot_img

រយៈពេលមួយខែបន្ទាប់ពី Madonna ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយឆ្លងមេរោគដ៏ធ្ងន់ធ្ងរម្យ៉ាង ពេលនេះរាជនីចម្រៀងប៉ុបរូបនេះ បានចេញមកនិយាយថា ខ្លួនពិតជាមានសំណាងខ្លាំងណាស់ ដែលនៅរស់រានមានជីវិតមកដល់សព្វថ្ងៃនេះ។

តារាចម្រៀង Madonna បានចែករំលែកព័ត៌មានថ្មីៗ នៅលើបណ្តាញសង្គមរបស់ខ្លួនដោយថ្លែងអំណរគុណដល់ក្រុមគ្រួសារ និងមិត្តភក្តិសម្រាប់ការគាំទ្ររបស់ពួកគេ បន្ទាប់ពីនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារការឆ្លងមេរោគបាក់តេរីធ្ងន់ធ្ងរកាលពីខែមុន។ កន្លងទៅតារាវ័យ ៦៤ ឆ្នាំរូបនេះបានប្រកាសថា រាល់ការប្រគំតន្ត្រីទេសចរណ៍នៅអាមេរិកខាងជើង នាពេលខាងមុខរបស់ខ្លួន នឹងត្រូវពន្យារពេល ស្របពេលដែលនាងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រយៈពេលច្រើនថ្ងៃ ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ។

ស្ថានភាពជំងឺរបស់ខ្លួនហាក់ផុតពីគ្រោះថ្នាក់ តារាចម្រៀងប៉ុបរូបនេះ បានប្រកាសជាថ្មីថា សម្រាប់ការប្រគំតន្ត្រីទេសចរណ៍របស់នាង គឺកំពុងតែរៀបចំកាលវិភាគឡើងវិញជាថ្មី ហើយទំនងជានឹងធ្វើឡើងនៅខែតុលាខាងមុខ។

ប្រភព​ Mail Online ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img