26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

តារាសម្ដែង វ៉ាង ស្រីណូ បានសារភាពប្រាប់មហាជនថា នាងមានផ្ទៃពោះ ៨ ខែហើយ

- Advertisement -spot_img

ស្របពេល​ដែល​ព័ត៌មាន​នេះ​បាន​បង្កឲ្យមាន​ការចាប់​អារម្មណ៍សម្រាប់អ្នកក្នុង​ចង្កោមសិល្បៈ និងអ្នកគាំទ្រ​ផងនោះ ស្រីណូ មិន​បង្អង់យូរបានចេញមុខ​ស្រាយ​មន្ទិល​ដោយ​សារភាពគ្មានការលាក់លៀមទេថា នាងពិតជាមានទម្ងន់កូន​ក្នុងផ្ទៃ ៨ខែ​ពិតមែន ខណៈ​កូនរបស់នាងបង្កកំណើតតាម​បែបវិទ្យាសាស្ត្រ(ចាក់មេ ជីវិត)។

វ៉ាង ស្រីណូ បានរៀបរាប់​ដើម្បីឲ្យ​មហាជន​អស់ចម្ងល់ថា «អគុណបងប្អូន​ដែលបាន​ខមិនអបអរសាទរព្រម​ទាំងជូនពរខ្ញុំ និង​កូន មានអ្នកខមិន​ច្រើន​ណាស់​សួរថា ខ្ញុំមានផ្ទៃពោះមែន ឬក៏លេង? នៅ​មានអ្នកខ្លះមិន​ទាន់ជឿហើយអ្នកខ្លះសួរថា ទម្ងន់តាមណាបើអត់មានប្តីផង? អ្នកខ្លះសួរថា ទំម្ងន់ហើយមិចមិនដែលឃើញខ្ញុំបង្ហាញមុខប្តី? តើកូនក្នុងផ្ទៃប្រុស ឬស្រី?»

នាងបញ្ជាក់ថា“ចម្លើយគឺខ្ញុំមានផ្ទៃពោះ​មែន ខ្ញុំអត់មានប្តីទេ ខ្ញុំនៅតែជា​ស៊ីងហ្គលដដែល ឥឡូវខ្ញុំជា​ស៊ីងហ្គលមាំមី​​ ដូចខ្ញុំ​​បាន​ប្រាប់អ៊ីចឹង​ខ្ញុំយកកូនតាមបែបវិទ្យា​សាស្ត្រ (ចាក់មេជីវិត) ពេលនេះ​អាយុផ្ទៃពោះ ៨ខែហើយ ចាប់ផ្តើមតាំង​គ៌រពី​ខែមករាមក តែខ្ញុំមានសំណាង​ពពោះកូននេះ​មិនចាញ់សុខភាពរឹងមាំ ខ្ញុំធ្វើដំណើរ​ហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាមេរិកជាដើម“។

តារាស្រី វ៉ាង ស្រីណូ និយាយ​ទៀតថា “គ្រប់យ៉ាង​គឺខ្ញុំមិនបាន​លាក់បាំង ឬកុហក់​ឡើយ ខ្ញុំធ្លាប់បានប្រកាស​ពីគោលជំហរ និង​បំណង់​ប្រាថ្នា​របស់ខ្ញុំ​ដល់បងប្អូនទាំងអស់មុនហើយមានតែបងប្អូនខ្លះមិនបានចាំ ឬ​មិនចាប់អារម្មណ៍​តែហ្វែនអ្នកគំទ្ររខ្ញុំមួយ​ចំនួនគាត់ចាំច្បាស់ ម្យ៉ាងខ្ញុំជា​មនុស្សចូលចិត្ត​ធ្វើអី្វបើកចំហរមាន​ទំនួលខុសត្រូវ និងជាមនុស្សវិជ្ជមាន“។

វ៉ាង ស្រីណូ និយាយថា ចំណែក​ឯរឿងប្តី គឺ​នាងមិនដែលគិតថាចង់បានទេ ហើយក៏ប្រាប់បងប្អូន​តាមការពិតមិន​លាក់បាំ​ងទេឥឡូវ​នាង​ក៏បាន​​ធ្វើឲ្យឃើញហើយ​ថាវាពិតមែនដូចអ្វីដែលនាងបាននិយាយ ព្រោះនាង​ជាមនុស្សម្ចាស់ការ​លើខ្លួនឯង មានក្តីសុខនឹង​ប្រើជីវិតឯករាជបែបនេះ ព្រោះនេះ​ជា​សម័យស្រ្តីខ្លាំង។ បន្ថែមពីនេះ ស្រីណូ បានលើកទឹកចិត្តដល់បងប្អូនស្រ្តីខ្មែរ​ទាំងអស់​ឲ្យចេះផ្តល់​តម្លៃឲ្យខ្លួនឯង និងរឹងមាំឡើង​កុំទន់ជ្រាយ​រឿងអ្វីក៏ស្រ្តី​អាចធ្វើបានដែរ នឹងត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួនកុំបាក់ទឹកចិត្ត៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img