តារាល្បីៗតែងតែទទួលបានការយាយីពីមនុស្សជាច្រើនសឹងតែគ្មានពេលផ្ទាល់ខ្លួនសូម្បីមួយម៉ោង ។ ដូច្នេះទើបពួកគេសុខចិត្តចំណាយលុយច្រើនសន្ធឹកលើសុវត្ថិភាពរបស់ខ្លួនជាចាំបាច់រួមមានតារា ១០ រូបនេះផងដែរ ៖
១. Adele
នាងគឺជាតារាចម្រៀងសម្លេងដ៏អស្ចារ្យ រកចំណូលបានដល់ទៅជិត ២០០លានដុល្លារ បើគិតមកទល់បច្ចុប្បន្ន ។ មិនប្លែកទេដែលនាងហ៊ានចំណាយប្រាក់ ៧ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ជួលអង្គរក្សមកការពារ ។ ប្រភពច្បាស់លាស់បានឲ្យដឹងថា អង្គរក្សនោះគឺជាអតីតអង្គរក្ស Lady Gaga ឈ្មោះ Peter Van Der Veen ។

២. Floyd Mayweather
ទោះបីគាត់ចេះប្រដាល់ពិតមែន តែគាត់នៅតែត្រូវការអង្គរក្សដើម្បីការពារខ្លួនព្រោះអ្នកប្រដាល់រូបនេះតែងតែដាក់លុយទៅតាមខ្លួនច្រើនៗមែនទែន ។ មិនតែប៉ុណ្ណោះ Floyd ដាក់ឈ្មោះឲ្យក្រុមការពារថា “ក្រុមលុយ” ទៀតផង ។ ក្នុងមួយឆ្នាំៗគាត់ចំណាយប្រាក់ដល់ទៅ ១៥ម៉ឺនដុល្លារសម្រាប់ពួកគេ ថែមទាំងមានរង្វាន់លើកទឹកចិត្តដូចជា នាឡិកា Rolex និងឡាន Mercedes Benz ជាដើម ។

៣. David and Victoria Beckham
មិនថាធ្វើដំណើរទៅណាឡើង ពួកគាត់តែងតែអង្គរក្សក្បែរខ្លួនជានិច្ច ។ កាលពីឆ្នាំ ២០១៤ មានព័ត៌មានលេចឮថាអ្នកទាំងពីរចំណាយប្រាក់ ១លានដុល្លារសម្រាប់ការការពារតឹងរ៉ឹង និងមានផ្ទះការពារមួយក្នុងឆ្នាំ ២០២០ ដាក់ក្នុងលំនៅដ្ឋានតែម្ដង ។

៤. Kim Kardashian
មួយឆ្នាំៗ Kim ចំណាយប្រាក់ ៧លានដុល្លារ ទៅលើសន្តិសុខដោយសារធ្លាប់ជួបជាមួយចោរប្លន់ក្នុងឆ្នាំ ២០១៨ ។ នាងដាក់កម្លាំងការពារខ្លួន និងកូនៗទាំង ៤ យ៉ាងតឹងរ៉ឹងបំផុត ។

៥. Jennifer Lawrence
ជារៀងរាល់ឆ្នាំ Jennifer ចំណាយប្រាក់ ១២៥,០០០ដុល្លារ លើអង្គរក្សសម្រាប់ដើរតាមនាងទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ។

៦. Rihanna
Rihanna គឺជាតារាដ៏ល្បីមួយរូប គ្រាន់តែទៅផ្សារមួយភ្លែតក៏មានអង្គរក្សដើរតាមដែរ ។ គ្រាន់តែចំណាយលើប្រព័ន្ធការពារអស់ដល់ទៅកន្លះលានដុល្លារក្នុងមួយឆ្នាំឯណោះ ។

៧. Beyonce
គាត់ជាតារាល្បីស្រាប់ហើយ បូករួមទាំងស្វាមីជាតារាល្បីដូចគ្នាទៀតទើបពួកគេត្រូវការអង្គរក្សច្រើនបែបនេះ ។ ប្រភពច្បាស់លាស់បានឲ្យដឹងថាពីមួយឆ្នាំទៅមួយឆ្នាំអ្នកទាំងពីរចំណាយខ្ទង់លានទៅលើអង្គរក្សការពារខ្លួន ។

៨. Kylie Jenner
សេដ្ឋីវ័យក្មេងរូបនេះមានប្រាក់រាប់ពាន់លានដុល្លារ នាងចំណាយប្រាក់ទៅលើអង្គរក្សដល់ទៅ ៣០-៤០ម៉ឺនក្នុងមួយខែ ។ ហើយក្រុមអង្គរក្សរបស់នាងពូកែៗ និងឆ្លាតៗណាស់ដូចជាពេលមានអ្នកលួចថត Kylie ពួកគេនឹងយកពិលមកចាំងធ្វើឲ្យខូចរូបអស់ ។

៩. Britney Spears
នាងហ៊ានចំណាយប្រាក់ជាច្រើនទៅលើការការពារតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ ។ គេប៉ាន់ប្រមាណថា Britney បានចំណាយ ៤០-៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

១០. Michael Jackson
ស្ដេចប៉ុប Michael ល្បីរន្ទឺខ្លាំង និងទទួលសម្លេងគាំទ្ររាប់លាននាក់មកពីជុំវិញពិភពលោក ។ រៀងរាល់ឆ្នាំលោកតែងតែចំណាយ ១លានដុល្លារសម្រាប់ថ្លៃការពារខ្លួន ៕

ដោយគីរីដងរែក




