26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

តារាចម្រៀង Cardi B ក្លាយជាតារារ៉េបប្រើហិង្សាមិនរើសមុខ

- Advertisement -spot_img

តារាចម្រៀងរ៉េប Cardi B ត្រូវបានទស្សនិកជនគប់ភេសជ្ជៈកណ្ដាលមុខខណៈពេលដែលនាងកំពុងសម្ដែងបទចម្រៀងដ៏ល្បីរបស់ ខ្លួនលើឆាកតន្ត្រី។ ក្នុងពេលកំពុងសម្ដែងបទ Bodak Yellow ឆ្នាំ២០១៨ របស់នាង។

នាងបានប្រតិកម្មភ្លាមៗ ដោយគប់មីក្រូហ្វូនចូលហ្វូងមនុស្សហើយសន្តិសុខប្រញាប់ឡើងលើឆាកដើម្បីរក្សាសន្តិសុខ ។ បន្ទាប់មកគេឃើញមានសន្តិសុខកាន់តែច្រើនឡើងសម្រុកទៅរកជនបង្កហេតុនៅក្នុងហ្វូងមនុស្ស។ ប៉ុន្តែទង្វើរបស់ Cardi B ធ្វើឲ្យអ្នកគាំទ្រមិនភ្ញាក់ ផ្អើលខ្លាំងពេកទេ។ គ្រប់គ្នាសុទ្ធតែដឹងថានាងមានបុគ្គលិកលក្ខណៈ ត្រង់ពីកំណើតហើយតារារ៉េបស្រីរូបនេះ មិនស្ទាក់ស្ទើរក្នុងការផ្ទុះ ជម្លោះជាមួយអ្នកដទៃសូម្បីតែតាមកញ្ចក់ទូរទស្សន៍។

កាលឆ្នាំ ២០១៨ ឧស្សាហកម្មកម្សាន្តហូលីវូដ ត្រូវបាន រង្គោះរង្គើ ដោយការឈ្លោះប្រកែក គ្នារបស់ Cardi B និងសត្រូវដ៏ខ្លាំង Nicki Minaj នៅក្នុងព្រឹត្តិការណ៍ ម៉ូដមួយ។ ដូច្នោះហើយ Cardi B ក៏មានសកម្មភាពគប់ដុំដែកដាក់ Nicki Minaj ផងដែរ។ គ្មាននរណាម្នាក់ព្រមចុះចាញ់ឡើយ Nicki Minaj ក៏ត្រូវបានគេនិយាយថានាងចាប់សក់ ធ្វើឲ្យ ប៉ះពាល់ដល់ គូប្រកួត។ បន្ទាប់ពីចាកចេញពីព្រឹត្តិការណ៍នេះ Cardi B ក៏ត្រូវគេឃើញ មានដុំពកធំនៅ លើថ្ងាស របស់នាងដូចគ្នា។ ក្រោយមកទំនាក់ទំនងរវាងតារារ៉េបស្រីល្បីឈ្មោះពីររូបនៃ ឧស្សាហកម្មតន្ត្រីពិភពលោកនៅមិនទាន់មានសញ្ញានៃការផ្សះផ្សាគ្នានៅឡើយទេ៕

ប្រភព ABC7 San Francisco ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img