តារាចម្រៀង Coco Lee ត្រូវបានគេដឹងជាទូទៅថា មានឥទ្ធិពលខ្លាំងលើវិស័យតន្ត្រី ហើយគឺជាអ្នកចម្រៀងចិនដំបូងគេ ដែលបង្កើតឈ្មោះសម្រាប់ខ្លួនឯងផ្ទាល់ នៅលើឆាកអន្តរជាតិ និងមានអ្នកគាំទ្រច្រើនជុំវិញពិភពលោក។ ដោយសារតែនាងជាតារាចម្រៀងចិនដំបូងគេ ដែលមានឈ្មោះបោះសំឡេងខ្លាំងលើឆាកអន្តរជាតិ ទើបធ្វើឲ្យនាងទទួលបានប្រជាប្រិយភាព និងទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់៕
តារាចម្រៀងល្បីលំដាប់ពិភពលោកចិន-អាមេរិក អ្នកនាង Coco Lee ត្រូវបានរាយការណ៍មកថា បានធ្វើអត្តឃាតសម្លាប់ខ្លួនឯង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ខណៈដែលក្រុមគ្រួសារបានអះអាងប្រាប់សមត្ថកិច្ចថា ស្លាប់ដោយសារជំងឺ Depression។ តារាចម្រៀងរូបនេះ បានប៉ុនប៉ងធ្វើអត្តឃាតកាលពីថ្ងៃទី០២ ខែកក្កដា រហូតដល់ទទួលមរណភាព នៅថ្ងៃទី០៥ ខែកក្កដា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន iheartobits.com ចេញផ្សាយនៅថ្ងៃនេះ។
ឪពុកម្តាយរបស់តារាចម្រៀង Coco Lee បានផ្លាស់ប្តូរទីលំនៅទៅរស់នៅសហរដ្ឋអាមេរិក តាំងពីនាងនៅកុមារភាព រហូតដល់ធំដឹងក្ដីនៅទីនោះ។ Coco Lee បានតស៊ូនឹងជំងឺធ្លាក់ទឹកចិត្ត ( Depression) រហូតដល់នាងសម្រេចិត្តចុងក្រោយគឺបញ្ចប់ជីវិតខ្លួនឯងក្នុងវ័យ៤៨ឆ្នាំ បង្កឲ្យមានការភ្ញាក់ផ្អើលពាសពេញក្នុងពិភពលោក។



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




