29.1 C
Phnom Penh
Sunday, July 27, 2025
- Advertisement -spot_img

តម្លៃដឹកជញ្ជូនតាមកប៉ាល់ពីកម្ពុជាទៅអឺរ៉ុប អាចនឹងកើនឡើងក្នុងមួយទូកុងតឺន័រពី ៣០០ដុល្លារទៅ ៥០០ដុល្លារ

- Advertisement -spot_img

ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានឱ្យដឹងថា ចាប់ពីចុងខែមករាឆ្នាំ២០២៤ តម្លៃដឹកជញ្ជូនពីកម្ពុជាទៅកាន់តំបន់អឺរ៉ុប នឹងកើនឡើង ចន្លោះពី៣០០ដុល្លា ទៅ៥០០ដុល្លារក្នុងមួយកុងតឺន័រ លើតម្លៃដឹកជញ្ជូនបច្ចុប្បន្ន ដែលបង្កការព្រួយបារម្ភ និងបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់វិស័យដឹកជញ្ជូន។ ឧកញ៉ា ស៊ិន ចន្ទី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថាការកើនឡើងនៃតម្លៃដឹកជញ្ជូនពីកម្ពុជាទៅអឺរ៉ុប គឺដោយបញ្ហាសង្គ្រាម រវាងអ៊ីស្រាអែល នឹងក្រុមហាម៉ាស ប៉ាឡេស្ទីន ដែលបង្កើតឱ្យក្រុមឧទាមជា ច្រើន។

ថ្មីៗនេះ ក្រុមឧទាមហ៊ូទី ដែលគាំទ្រដោយអ៊ីរ៉ង់ បាបង្កការគំរាមកំហែង នឹងធ្វើទុកបុកម្នេញដល់កប៉ាល់ដឹកជញ្ជូនទំនិញពីតំបន់អឺរ៉ុប ដែលធ្វើឱ្យនាវាដឹក ជញ្ជូនទំនិញពីអឺរ៉ុបមកអាស៊ី ត្រូវប្រើផ្លូវវាងដែលមានចម្ងាយផ្លូវឆ្ងាយជាងផ្លូវបច្ចុប្បន្នរាប់ពាន់គីឡូម៉ែត្រ ហេតុនេះទើបកប៉ាល់ដឹកជញ្ជូនទំនិញមួយចំនួនបានចាប់ផ្តើមប្រកាសថា ខ្លួនដំឡើងថ្លៃដឹកជញ្ជូនទំនិញ្ញពីអឺរ៉ុប មកតំបន់អាស៊ីចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ប្រមាណ ៣០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយកុងតឺន័រ លើតម្លៃបច្ចុប្បន្ន។ បើតាមលោក ស៊ិន ចន្ទី បច្ចុប្បន្ននេះ តម្លៃដឹកជញ្ជូនពីអឺរ៉ុបមកតំបន់អាស៊ី មានតម្លៃចន្លោះពីជាង ២ពាន់ដុល្លារទៅ ៣ពាន់ដុល្លារ ក្នុងមួយកុងតឺន័រ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img