25.1 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

ណាតូ ព្រមាន ចិន ពាក់ព័ន្ធបាឡុងហោះ

- Advertisement -spot_img

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានកាលពីពេលថ្មីៗនេះថា ប្រទេសចិនកំពុងបង្កើនសកម្មភាពចារកម្មរបស់ខ្លួននៅក្នុងទ្វីបអឺរ៉ុប ពាក់ព័ន្ធនឹងបាឡុងហោះរបស់ខ្លួន ស្របពេលដែលភាពតានតឹងកាន់តែអាក្រក់ទៅៗរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ។

លោក Stoltenberg បាននិយាយថា ការរកឃើញប៉ាឡុងហោះនៅលើទ្វីបអាមេរិកបញ្ជាក់យ៉ាងច្បាស់អំពីការពង្រឹងអំណាចយោធាថ្មី ជាពិសេសគឺសមត្ថភាពស៊ើបការណ៍សម្ងាត់ ដែលចិនបានវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ទោះយ៉ាងណា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកក៏បានបាញ់ទម្លាក់បាឡុងហោះនោះផងដែរកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅឯឆ្នេរសមុទ្រ South Carolina បន្ទាប់ពីវាបានហោះឆ្លងកាត់ដែនទឹកភាគច្រើនរបស់ខ្លួន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងប៉េកាំងបានទទួលស្គាល់ចំពោះប៉ាឡុងហោះនេះ ពិតជារបស់ខ្លួន ប៉ុន្តែបានលើកឡើងថា វាត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវឧតុនិយម និងបានហៅការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបាញ់ទម្លាក់ថា “មិនអាចទទួលយកបាន និងគ្មានការទទួលខុសត្រូវ” ។

ទន្ទឹមនោះ ការរកឃើញរបស់បាឡុងហឡនេះក៏បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken លុបចោលដំណើរទស្សនកិច្ចដែលបានគ្រោងទុកទៅកាន់ប្រទេសចិនផងដែរ ហើយពន្យារពេលរហូតដល់មានលក្ខខណ្ឌណាមួយសមស្រប ៕

ប្រភព DW ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img