មកស្គាល់មុខមាត់ពិត របស់មន្ត្រីកងរាជអាវុធហត្ថខេត្តដែលជាជនដៃដល់បាញ់សម្លាប់ពលរដ្ឋម្នាក់ នៅក្រុងព្រះសីហនុ ព្រោះខឹងរឿងសុីភ្លេម៉ូតូឌឺដងគ្នា.!
(ក្រុងព្រះសីហនុ)៖ កាលពីវេលា១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះ មានករណីផ្ទះអាវុធមួយគ្រាប់ បណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចរង្វង់មូលតោ២ ក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ជិះសុីភ្លេតរដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ២ធ្នូ(ផ្លូវកន្ទុយនាគ)លុះមកដល់ចំណុចរង្វង់មូលតោរពី ម៉ូតូទាំងពីគ្រឿងឈប់នៅក្លែងកើតហេតុ រួចទាស់សំដីគ្នាបន្តិចបន្តួច ទំនងជាខឹងរឿងសុីភ្លេម៉ូតូឌឺដងដាក់គ្នា រួចជនដៃដល់រូបនោះក៏បានវាយមកលើជនរងគ្រោះហើយបានបើកកែបម៉ូតូយកកាំភ្លើងមកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ រួចបាញ់ជនរងគ្រោះបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម ហើយជនបង្កឃើញបែបនេះក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង ។
សមត្ថកិច្ចបញ្ជាក់ប្រាប់ថា បន្ទាប់ពីកើតហេតុភ្លាមៗនោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ០១៖៤០នាទីរំលងអាធ្រាត្រ ថ្ងៃដដែល កម្លាំងជំនាញកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ។ ចំពោះជនសង្ស័យម្នាក់ទៀត ជាជនដៃដល់បាញ់សម្លាប់ជនរងគ្រោះមានឈ្មោះ អំ ឆេកូ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរត់គេចខ្លួនចូលក្នុងព្រៃមួយកន្លែង ។ ប៉ុន្តែលុះដល់វេលាម៉ោង៥ទៀបភ្លឺ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័បានម្នាក់ទៀត ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបាននាំយុវជនពីរនាក់ដែលធ្វើដំណើររួមជាមួយសាកសពជនរងគ្រោះទៅសាកសួរចំណែកសពត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំធ្វើពិនិត្យកោសល្យវិច្ច័យរួច និងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ គីរីដងរែក