24.7 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

ដ្រូនអ៊ុយក្រែន វាយប្រហារមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី

- Advertisement -spot_img

ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែក Engels នៅភាគខាងត្បូងប្រទេសរុស្ស៊ី បានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។

តាមសេចក្តីរាយការណ៍ ប្រព័ន្ធការពារដែនអាកាស បានបាញ់ទម្លាក់ដ្រូន ប៉ុន្តែកម្ទេចកម្ទីដែលធ្លាក់ បណ្តាលឲ្យមានទាហានស្លាប់ និងរងរបួសក្នុងការវាយប្រហារពេញមួយយប់។

ប្រទេសរុស្ស៊ី បានចោទអ៊ុយក្រែនពីការវាយប្រហារស្រដៀងគ្នា នេះលើអាកាសយានដ្ឋានមួយកន្លែង ដែលផ្ទុកយន្តហោះទម្លាក់ គ្រាប់បែក យុទ្ធសាស្ត្រកាលពីថ្ងៃទី០៥ធ្នូ។ មូលដ្ឋាននោះ ស្ថិតនៅចម្ងាយប្រហែល៥០០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងកើតនៃព្រំដែនជាមួយអ៊ុយក្រែន។

យោធាអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការ លើការវាយប្រហារទាំងនោះទេ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខែលការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនដែលហោះហើរក្នុងរយៈកម្ពស់ទាប នៅម៉ោងប្រហែល០១:៣៥ម៉ោងក្នុងស្រុកនៅថ្ងៃចន្ទទី២៦ខែធ្នូនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អភិបាលនៃតំបន់ Saratov បាននិយាយថា “មិនមានការគំរាមកំហែងដល់ប្រជាជនក្នុងតំបន់នោះទេ”។

គួរបញ្ជាក់ថា មូលដ្ឋានទ័ពអាកាស Engels ត្រូវបានរុស្ស៊ីប្រើប្រាស់ម្តងហើយម្តងទៀត ដើម្បីវាយប្រហារដោយមីស៊ីលលើគោលដៅផ្សេងៗក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីទីក្រុងមូស្គូបើកការលុកលុយកាលពីថ្ងៃទី ២៤ខែកុម្ភៈមក៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img