33.9 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

ដំរី ផ្អើលរត់ជាន់ហ្វូងមនុស្សក្នុងពិធីបំបួស កូននាគ រងរបួសជាច្រើននាក់

- Advertisement -spot_img

ប្រទេសថៃ ÷ មនុស្សចំនួនជាង ១០នាក់ ក្នុងចំណោមរាប់ពាន់នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារដំរីផ្អើលរត់ជាន់ ក្នុងពិធីបំបួសកូននាគ នៅខេត្តបុរីរ៉ាំ ប្រទេសថៃ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ ល្ងាចថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២២ ក្នុងភូមិណងវេវ ឃុំមឿងហ្វែក ខេត្តបុរីរ៉ាំ ប្រទេសថៃ គឺនៅក្នុងពិធីបំបួសនាគ ដោយសារតែនៅក្នុងតំបន់នោះ មានទំនៀមទម្លាប់ត្រូវឱ្យកូននាគ ជិះលើខ្នងដំរី ហើយធ្វើការបាចទានទៅលើហ្វូងមនុស្សដែលបានចូលរួមកំសាន្ត។

មុននិងចាប់ផ្តើមកម្មវិធី គណៈកម្មការបានប្រកាសជាញឹកញាប់ដោយហាមមិនឱ្យមនុស្សចូលទៅក្បែជើងដំរីជាដាច់ខាត ។ លុះពេលកម្មវិធីបានចាប់ផ្តើម មនុស្សម្នាបានរត់ចូលទៅរើសទានប្រសេចប្រសាច ដោយឡែកក្រុមក្មេងៗ បានចូលទៅរើសកៀកៗនិងដំរី ហើយខ្លះក៏បានរត់ចូលទៅរើសនៅក្រោមពោះដំរីថែមទៀត ធ្វើឱ្យសត្វដំរីឈ្មោលមួយក្បាល ដែលមានអាយុ៥ឆ្នាំ ហាក់មួរម៉ៅ បានស្ទុះរត់កាត់ហ្វូងមនុស្ស បង្កឱ្យជាច្រើននាក់។

ភ្លាមៗនោះដែរ សមត្ថកិច្ចថៃបានដឹកបញ្ជូនជនរងគ្រោះទាំងអស់ ទៅកាន់មន្ទីរពេទ្យ ព្រមទាំងបានហៅម្ចាស់កម្មវិធី មកសម្របសម្រួលដោយចរចារកដំណោះស្រាយទៅលើអ្នករបួសទាំងនោះ ដើម្បីបញ្ចប់បញ្ហា៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img