20.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ដំរីព្រៃ១ក្បាលវាយប្រហារលើមន្ត្រីអង្គការ WWF នៅខេត្តមណ្ឌលគិរី

- Advertisement -spot_img

ដំរីព្រៃ១ក្បាលបានវាយប្រហារ (បុកនឹងភ្លុក) មកលើបុគ្គលិកពេទ្យសត្វម្នាក់របស់អង្គការ WWF បណ្ដាលឱ្យធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ នៅចំណុចត្រពាំងមេតយ ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ នេះបើតាមព័ត៌មានបឋមដែល គិរីដងរែកទទួលបាននាល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ។

ជនរងគ្រោះមានឈ្មោះ រ៉ូ ផាន់ អាយុជាង៣០ឆ្នាំ ជនជាតិម៉ាឡេស៊ី បម្រើការងារផ្នែកពេទ្យរបស់អង្កការ WWF។ មុនពេលកើតហេតុ លោកគ្រូពេទ្យ រ៉ូ ផាន់ បំពេញការងារបាញ់ថ្នាំសណ្ដំលើដំរីនោះ ដើម្បីដាក់កាមេរ៉ានៅប្រឡៅករបស់វា ប៉ុន្តែមិនទាន់បានបាញ់ផង ក៏ត្រូវបានដំរីនោះបោលបុកពីក្រោយ បណ្ដាលឱ្យមុតនឹងភ្លុកធ្លុះពីខ្នងធ្លាយមកខាងមុខក្រោមដោះ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមការងាររបស់អង្គការ WWF ដឹកទៅសង្គ្រោះមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី និងបន្តដឹកតាមឧត្ថម្ភាគចក្រសង្គ្រោះនៅរាជធានីភ្នំពេញ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img