សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាកលវិទ្យាល័យដែលមានទីធ្លារធំទូលាយ ហើយបើទោះបីជាគ្រឹះស្ថានអប់រំនេះមានវ័យចំណាស់មែន ប៉ុន្តែ គុណភាពនៃការអប់រំ និងស្តង់ដារផ្សេងៗនៅក្នុងសាកលវិទ្យាល័យ ត្រូវបានទទួលស្គាល់ពីជាតិ និងអន្តរជាតិ។
តើក្នុងសាកលវិទ្យាល័យដ៏ចំណាស់មួយនេះសម្រាប់ថ្នាក់បរិញ្ញាបត្រ តើមានប៉ុន្មានមហាវិទ្យាល័យ និងប៉ុន្មានវិទ្យាស្ថាន? ក្នុងមហាវិទ្យាល័យនីមួយៗមានប៉ុន្មានដេប៉ាតឺម៉ង់?
នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមាន ០៥មហាវិទ្យាល័យ ហើយមាន០២វិទ្យាស្ថាន។ ក្នុងនោះរួមមាន មហាវិទ្យាល័យវិទ្យាសាស្ត្រ ដែលមាន០៦ ដេប៉ាតឺម៉ង់ដែលនៅជាមួយ។ មហាវិទ្យាល័យសង្គមសាស្រ្ត មនុស្សសាស្ត្រ ដែលមាន ១១ដេប៉ាតឺម៉ង់។
មហាវិទ្យាល័យសិក្សាអភិវឌ្ឃ មាន០៤ដេប៉ាតឺម៉ង់។ មហាវិទ្យាល័យវិស្វកកម្ម មាន០៦ដេប៉ាតឺម៉ង់។ មហាវិទ្យាល័យអប់រំ មាន០៣ដេប៉ាតឺម៉ង់។ ចំពោះវិទ្យាស្ថាន ០២នោះ មានដូចជា វិទ្យាស្ថានភាសាបរទេស ដែលមានដេប៉ាតឺម៉ង់ចំនួន០៦ ហើយចុងក្រោយគឺ វិទ្យាស្ថានសិក្សារអន្តរជាតិ និងគោលនយោបាយសារធារណៈ មាន ០៣ដេប៉ាតម៉ង់ ផ្សេងទៀត។
១.មហាវិទ្យាល័យវិទ្យាសាស្ត្រ
នៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រ មាន០៦ដេប៉ាតឺម៉ង់ដូចជា៖
ដេប៉ាតឺម៉ង់គណិតវិទ្យា
ដេប៉ាតឺម៉ង់រូបវិទ្យា
ដេប៉ាតឺម៉ង់ជីវវិទ្យា
ដេប៉ាតឺម៉ង់គីមីវិទ្យា
ដេប៉ាតឺម៉ង់បរិស្ថាន
ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា។
២.មហាវិទ្យាល័យសង្គមសាស្ត្រ មនុស្សសាស្ត្រ
នៅមហាវិទ្យាល័យសង្គមសាស្ត្រ មនុស្សសាស្ត្រ មានដេប៉ាតឺម៉ង់ចំនួន១១គឺ៖
ដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរ
ដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី
ដេប៉ាតឺម៉ង់ចិត្តវិទ្យា
ដេប៉ាតឺម៉ង់សង្គមវិទ្យា
ដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា
ដេប៉ាតឺម៉ង់ទស្សនវិជ្ជា
ដេប៉ាតឺម៉ង់សង្គមកិច្ចវិទ្យា
ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយសារគមនោគមន៍
ដេប៉ាតឺម៉ង់ទេសចរណ៍
ដេប៉ាតឺម៉ង់ភាសាវិទ្យា
ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ។
៣.មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍
មហាវិទ្យាល័យមួយនេះ មានដេប៉ាតឺម៉ង់ចំនួន ០៤ ដូចជា៖
ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សេដ្ឋកិច្ច
ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍
ដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ
ដេប៉ាតឺម៉ង់នគររូបនីយកម្ម និងអភិវឌ្ឍន៍ជាយក្រុងដោយចីរភាព។
៤.មហាវិទ្យាល័យវិស្វកម្ម
មហាវិទ្យាល័យវិស្វកម្មមាន ០៦ដេប៉ាតឺម៉ង់៖
ដេប៉ាតឺម៉ង់វិស្វកម្មជីវសាស្ត្រ
ដេប៉ាតឺម៉ង់វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន
ដេប៉ាតឺម៉ង់វិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច
ដេប៉ាតឺម៉ង់វិស្វកម្ម និងបច្ចេកវិទ្យាចំណីអាហារ
ដេប៉ាតឺម៉ង់វិស្វកម្មប្រព័ន្ធស្វ័យប្រវត្តិកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់
ដេប៉ាតឺម៉ង់វិស្វកម្មវិទ្យាសាស្ត្រទិន្នន័យ។
៥.មហាវិទ្យាល័យអប់រំ
ក្នុងមហាវិទ្យាល័យអប់រំ គឺមាន ០៣ដេប៉ាតឺម៉ង់៖
ដេប៉ាតឺម៉ង់អប់រំពេញមួយជីវិត
ដេប៉ាតឺម៉ង់សិក្សាអប់រំ
ដេប៉ាតឺម៉ង់គ្រប់គ្រង និងអភិវឌ្ឍន៍ឧត្តមសិក្សា។
៦.វិទ្យាស្ថានភាសាបរទេស
ចំពោះផ្នែកវិទ្យាស្ថានភាសាបរទេសវិញ គឺមានដេប៉ាតឺម៉ង់ចំនួន ០៦៖
ដេប៉ាតឺម៉ង់ភាសាអង់គ្លេស
ដេប៉ាតឺម៉ង់ភាសាបារាំង
ដេប៉ាតឺម៉ង់ភាសាជប៉ុន
ដេប៉ាតឺម៉ង់ភាសាកូរ៉េ
ដេប៉ាតឺម៉ង់ភាសាចិន
ដេប៉ាតឺម៉ង់ភាសាថៃ។
៧.វិទ្យាស្ថានសិក្សារអន្តរជាតិ និគោលនយោបាយសារធារណៈ
នៅក្នុងវិទ្យាស្ថានមួយនេះ គឺមាន ០៣ដេប៉ាតឺម៉ង់៖
ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ
ដេប៉ាតឺម៉ង់សេដ្ឋកិច្ចអន្តរជាតិ
ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ។
សូមជម្រាបថា ប្រសិនជាសិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញអ្វីមួយ ឬ ចាប់អារម្មណ៍សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺអាចទំនាក់ទំនួនទៅកាន់សាកលវិទ្យាល័យផ្ទាល់ រៀងរាល់ម៉ោងធ្វើការ។
ជាមួយគ្នានេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមានចែកជាគ្រឹះស្ថានសិក្សាចំនួន០៣ទីតាំងផ្សេងៗគ្នា។ ទី១ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញស្ថិតនៅបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ជាប់ស្ពាន៧មករា។ ទី២ គឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីដូចគ្នា ប៉ុន្តែនៅជាប់រាជបណ្ឌិត្យសភាកម្ពុជាតែម្តង។ មួយទៀតគឺ វិទ្យាស្ថានភាសាបរទេស (ហៅថា IFL) ក៏ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ៕






ដោយគីរីដងរែក




