28.7 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

ដើម្បីជួយបង្ហាត់ទាហានអ៊ុយក្រែន ប្រើកាំភ្លើងធំ នូវែលសេឡង់ នឹងបញ្ជូនយោធាទៅអង់គ្លេស

- Advertisement -spot_img

(វែលីងតោន)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសដាក់ចេញនូវកម្មវិធីហ្វឹកហ្វឺន សម្រាប់ទាហានអ៊ុយក្រែន ពីរបៀបប្រើប្រាស់កាំភ្លើងធំ ខណៈដែលអ៊ុយក្រែន កំពុងបន្តប្រយុទ្ធជាមួយរុស្ស៉ី។ នេះបើការដកស្រង់ការផ្សាយចេញពី កាសែតអាមេរិក The Hill នៅថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២។

នៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាល, នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន (Jacinda Ardern) បាននិយាយថា សមាជិកក្រុមកំាភ្លើងធំចំនួន ៣០រូប នៃកងកម្លាំងការពារជាតិ នឹងចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាល ដល់ទាហានអ៊ុយក្រែន នៅឯចក្រភពអង់គ្លេស លើការធ្វើប្រតិបត្តិការកំាភ្លើងធុនស្រាលប្រភេទ L119 105 មីលីម៉ែត្រ ខណៈដែល
ការហ្វឹកហាត់ប្រើកាំភ្លើងធំនេះ ត្រូវបានស្នើមកកាន់នូវែលសេឡង់។ កម្មវិធីនេះនឹងចាប់ផ្តើម នៅខែក្រោយ ហើយនឹងបន្តរហូតដល់ចុងខែកក្កដា។

លោកស្រី អាឌើន បានបន្តថា នូវែលសេឡង់ គាំទ្រយ៉ាងពេញទំហឹងដល់ ការប្រយុទ្ធដើម្បីឯករាជ្យរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានរបស់រុស្ស៉ី ហើយនឹងបន្ថែមការផ្គត់ផ្គង់កាំភ្លើងនិងគ្រាប់រំសេវ យ៉ាងពេញលេញ ដល់អ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា ប្រទេសអាស៊ីប៉ាស៊ីហ្វិកមួយនេះ បានផ្តល់ថវិការសរុបចំនួន ១៥.៧ លានដុល្លារ ដល់អ៊ុយក្រែនរួចទៅហើយ សម្រាប់បរិក្ខារយោធា ហើយក៏បានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ថែមទៀតផង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img