28 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

ដើមឈើចំណាស់មួយដើមនៅចំណុចក្លោងទ្វារទន្លេរអុំ បានបាក់សង្កត់បុរសវ័យចំណាស់ម្នាក់បាត់បង់ជីវិត និងបីនាក់ទៀតរងរបួស

- Advertisement -spot_img

ខេត្តសៀមរាប៖ គ្រោះធម្មជាតិមួយបានកើតឡើងក្នុងបរិវេណអង្គធំ នៃខេត្តសៀមរាប បានធ្វើឲ្យដើមឈើចំណាស់ នៃសម័យបុរាណមួយដើម បានបាក់រលំដោយសារតែខ្យល់កន្ត្រាក់ និងបានឆក់យកជីវិតបុរសវ័យចំណាស់ម្នាក់ និងបង្កឲ្យមនុស្សបីនាក់ទៀតរងរបួស។

ហេតុកសរណ៍នេះដែលបានកើតឡើងកាលពីវេលាម៉ោង ០៥ និង ៥០នាទី ថ្ងៃទី២៣ ខែកក្តា ឆ្នាំ២០២៤ នៅចំណុច ក្លោងទ្វាទន្លេរអុំ ក្នុងបរិវេណអង្គធំ ក្រុងសៀមរាប ខេត្តសៀមរាប។
ការបាក់ដើមឈើបុរាណនោះ បណ្តាលមកពីមេឃភ្លៀងខ្លាំង លាយលំជាមួយ ខ្យល់កន្ត្រាក់ បានធ្វើឲ្យដើមឈើចំណាសនេះ បាក់មកចំលើអ្នក ធ្វើដំណើរតាមរ៉ឺម៉កទេសចរណ៍មានគ្នាបួននាក់ ក្នុងនោះអ្នកបើករ៉ឺម៉កបានស្លាប់ និងអ្នកជិះបីនាក់ទៀតរងរបួស។

សូមបងប្អូនទាំងអស់គ្នាមេត្តា ប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ មិនថាក្នុងបរិវេណប្រាសាទអង្គ ឬតាមដងផ្លូវ ដែលមានដើមឈើធំ នៅមានមេឃភ្លៀងខ្លាំង ។ សូមអរគុណ

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img