33 C
Phnom Penh
Saturday, July 26, 2025
- Advertisement -spot_img

ញ៉ាំស៊ុតលើស ៣ គ្រាប់ក្នុងមួយអាទិត្យ ប្រឈមកើតជំងឺបេះដូង

- Advertisement -spot_img

ញ៉ាំស៊ុតចាប់ពី ៣-៤ គ្រាប់ឡើងទៅក្នុងមួយសប្ដាហ៍ របបអាហារមាន កូលេស្តេរ៉ូល ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃប្រឈមខ្ពស់ការកើតមានជំងឺបេះដូង និងឆាប់ស្លាប់បើប្រៀបធៀបបើធៀប នឹងអ្នកញ៉ាំស៊ុតតិចជាងនេះ។

“ស៊ុតជាពិសេសស៊ុតក្រហមជាប្រភពសំខាន់ នៃសារធាតុកូលេស្ដេរ៉ូល… ស៊ុតមួយគ្រាប់ផ្ទុកសារធាតុកូលេស្ដេរ៉ូលប្រមាណ១៨៦ មិល្លីក្រាម”។ នេះបើតាមលោកវីកទ័រហ្សុង (Victor Zhong) បណ្ឌិតនៅនាយកដ្ឋានថ្នាំបង្ការនៃសាកលវិទ្យាល័យឱសថសាស្រ្ត Feinberg នៅរដ្ឋ Chicago សហរដ្ឋអាមេរិក ដែលដឹកនាំការសិក្សាពាក់ព័ន្ធរបបអាហារ និងជំងឺបេះដូងទើបចេញផ្សាយកាលពីសប្តាហ៍មុន ។

ការសិក្សានេះ វាយតម្លៃលើទិន្នន័យពីការសិក្សាសរុបចំនួន ៦ លើកក្នុងសហរដ្ឋអាមេរិកមានអ្នកចូលរួមជាង ២៩.០០០ នាក់រយៈពេលចូលរួមជាមធ្យម១៧ ឆ្នាំ និង៦ ខែ។ អំឡុងពេលពិនិត្យវាយតម្លៃនេះ គឺបានរក ឃើញលើអ្នកចូលរួមមានកើតជំងឺ លើសឈាមសរុប ៥.៤០០ ករណីបានកើតឡើងរួមមានទាំងជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ និងមិនធ្ងន់ធ្ងរចំនួន៥.៤០០ ករណីជំងឺខ្សោយបេះដូង ធ្ងន់ធ្ងរ និងមិនធ្ងន់ធ្ងរ ១.៨៩៧ ករណី និងស្លាប់ដោយជំងឺបេះដូង ១១៣ ករណី។ ចំណែកអ្នកចូលរួម ៦.១៣២ ផ្សេងទៀតស្លាប់ ដោយសារ មូលហេតុផ្សេងទៀត។

ញ៉ាំជាតិកូលេស្ដេរ៉ូល ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ គឺជាប់ពាក់ព័ន្ធការ ប្រឈមកើតជំងឺបេះដូង ៣,២% និងស្លាប់មុនអាយុ ៤,៤%។ នេះបើតាមការវិភាគរបស់លោកវីកទ័រហ្សុង។

ការសិក្សានេះដែរបង្ហាញទៀតថា ញ៉ាំស៊ុតកន្លះគ្រាប់ក្នុងមួយ ថ្ងៃបង្កើនការប្រឈម កើតជំងឺលើសឈាម១,១% និងស្លាប់មុនអាយុ ១,៩%។

ភស្តុតាងចម្បងធ្លាប់គាំទ្រលទ្ធផលសិក្សា ពីមុនៗមកបង្ហាញថាមិនមានការ ជាប់ពាក់ព័ន្ធគ្នា នោះព្រោះការសិក្សាទាំងនោះ មិនបាន ពិនិត្យ លើការញ៉ាំស៊ុត ដែលពាក់ព័ន្ធទៅនឹងអាកប្បកិរិយា គ្មានសុខភាពល្អផ្សេងទៀតដូចជាបញ្ចេញសកម្មភាពរាងកាយតិចតួចជក់បារី និងរបបអាហារមិនល្អសម្រាប់សុខភាព។ ជាងនេះទៅទៀត អាហារផ្ទុកសារធាតុកូលេស្ដេរ៉ូលជាធម្មតាសម្បូរនៅក្នុងខ្លាញ់ និង ប្រូតេអ៊ីនសត្វ។

“ផ្ទុយមកវិញការសិក្សាថ្មីនេះបានរួមបញ្ចូលការវាយតម្លៃ គ្រប់ជ្រុងជ្រោយ លើកត្ដាទាំងនេះ”។ នេះបើតាមលោក វីកទ័រហ្សុង និងក្រុម សិក្សារបស់លោកបានបញ្ជាក់។

លោកបណ្ឌិត Robert H. Eckel សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ឱសថសាស្រ្ត Colorado បញ្ជាក់ថាការសិក្សាលើប្រធានបទនេះ គឺ សំខាន់សម្រាប់វេជ្ជបណ្ឌិតអ្នកជំងឺ និងសាធារណជនទូទៅ។ លោកថាករណីជាប់ពាក់ព័ន្ធ រវាងការញ៉ាំស៊ុត សារធាតុកូលេស្ដេរ៉ូល ជាមួយ ជំងឺ លើសឈាម ទោះបីជាមានការជជែកដេញដោលអស់រយៈពេល ជាច្រើនទសវត្សមកហើយ នៅតែត្រូវគេគិតថាមិនសូវសំខាន់។ ប៉ុន្ដែរបាយការណ៍ថ្មីនេះ គឺគ្រប់ជ្រុងជ្រោយជាងមុនជាមួយទិន្នន័យគ្រប់គ្រាន់ដើម្បី បញ្ជាក់ថាស៊ុត និងសារធាតុផ្ទុកកូលេស្ដេរ៉ូលនៅតែជាមូលហេតុចម្បងបង្កជាជំងឺលើសឈាម។

ចំណែកលោកស្រីវីកធឺរៀថាល័រ (Victoria Taylor) អ្នកជំនាញ របប អាហារនៃ មូលនិធិ បេះដូង ចក្រភព អង់គ្លេស បាន បញ្ជាក់ ថា “ស៊ុតជាអាហារ បំប៉នមួយ ប្រភេទហើយនៅពេលការសិក្សានេះ ផ្ដោតលើចំនួនស៊ុតដែលយើង បរិភោគវាចាំបាច់ត្រូវពិនិត្យពីរបៀបចម្អិនស៊ុត និងការកាត់ចេ សារធាតុ ដែលជាប់មកជាមួយ នឹងស៊ុត នោះ”។ លោកស្រី បន្ថែម ថា “គ្រប់របបអាហារមានសុខភាពល្អ ត្រូវមានតុល្យភាព”៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img