32 C
Phnom Penh
Sunday, November 10, 2024
- Advertisement -spot_img

ឈ្នានីស

- Advertisement -spot_img

នៅក្នុងសង្គមមនុស្ស វាមានមនុស្សខ្លះចូលចិត្តតែនិយាយដើមគេ។ អំពើមួលបង្កាច់ ការនិយាយបង្ខូច ការបង្កើតពាក្យចចាមអារាម បំប៉ោងកំហុស និង ត្រចៀកស្រាលឆាប់ជឿរបស់ពួកគេប្រៀបដូចទៅនឹងការយកកិត្តិយសរបស់លោកអ្នកទៅជាន់ឈ្លីនៅក្នុងភក់ជ្រាំ…………..

អ្នកខ្លះទៀតព្យាយាមបន្ទុចបង្អាក់មាគ៌ាឆ្ពោះទៅរកជោគជ័យ និងបំផ្លិចបំផ្លាញសមិទ្ធផលរបស់លោកអ្នក តែសូមលោកអ្នកមេត្តាកុំធ្លាក់ទឹកចិត្តសោះឡើយ…

សូមលោកអ្នកមេត្តាកុំឆ្លើយតបឲ្យសោះព្រោះវាមិនស័ក្ដិសមសម្រាប់លោកអ្នកចំណាយពេលវេលា កម្លាំងពលំ និង ការយកចិត្តទុកដាក់ចំពោះបញ្ហាឥតប្រយោជន៍យ៉ាងដូច្នេះឡើយ…

លោកអ្នកគួរយកចិត្តទុកដាក់ធ្វើការងាររបស់ខ្លួន ឲ្យកាន់តែល្អ នោះទើបវាប្រសើរឡើងវិញ

ខណៈដែលគេចំណាយពេលដើម្បីឈ្នានីស លោកអ្នកត្រូវប្រើប្រាស់ពេលវេលាដ៏មានតម្លៃ ខិតខំធ្វើអ្វីៗ ឲ្យរីកចម្រើនជាងមុនទៅទៀត

សូមលោកអ្នកងើបមុខឡើង ហើយបិទភ្នែកនិងត្រចៀកធ្វើមិនដឹងមិនឮទៅចុះ នោះមនុស្សដែលឈ្នានីសលោកអ្នកនឹងចុះចាញ់ចំពោះភាពរឹងមាំរបស់លោកអ្នកដោយឯកឯងហើយ ព្រោះជាទីអវសាន ពួកគេមិនបានទទួលផលប្រយោជន៍អ្វីក្រៅពីការចំណាយពេលវេលាឥតប្រយោជន៍ដើម្បីឈ្នានីសលោកអ្នកនោះឡើយ!

ដោយគីរីដងរែង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img