កូនស្រីពៅរបស់លោកថាក់ស៊ីនស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ត្រីថៃដ៏មានប្រជាប្រិយភាពកំពុងឡើងកូដខ្លាំងក្នុងការប្រជែងយក ដំណែងនាយករដ្ឋមន្ត្រីនៃប្រទេសថៃ សម្រាប់ការបោះឆ្នោតលើកក្រោយបន្ទាប់ពីប្រទេសថៃបានឆ្លងកាត់ការធ្វើរដ្ឋប្រហារជាងច្រើន លើកដើម្បីទម្លាក់លោកថាក់ស៊ីន ក៏ដូចជារដ្ឋាភិបាលដែលដឹកនាំដោយអ្នកស្និទ្ធ នឹងលោកថាក់ស៊ីនកន្លងមក។
ការស្ទង់មតិថ្មីមួយ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន BLOOMBERG បានលើកឡើងថាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺអ្នកនាង Paetongtarn Shinawatra គឺជាជម្រើសកំពូលនៃអ្នកបោះឆ្នោតដើម្បីកាច់ចង្កូត ព្រះរាជាណាចក្រថៃបន្ទាប់ពីថៃ រៀបចំការបោះឆ្នោតទូទៅក្នុងរយៈពេលតិចជាងមួយឆ្នាំ។
អ្នកនាង Paetongtarn ដែលត្រូវបានគេប្រាប់យ៉ាងទូលំទូលាយថាជាបេក្ខជននាយករដ្ឋមន្ត្រី នៃគណបក្សប្រឆាំងធំបំផុតរបស់ ប្រទេសគឹ បក្សភឿថៃបានទទួលការគាំទ្រ ២៥ ភាគរយពី អ្នកឆ្លើយសំណួរនៅក្នុងការស្ទង់មតិកាលពីថ្ងៃទី ២០-២៣ ខែ មិថុនាដោយ វិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ ដែលគេស្គាល់ថា Nida។
Nida បាននិយាយថាខណៈពេលដែលអ្នកនាង Paetongtarn ឡើងដល់កំពូលតារាងប្រជាប្រិយភាព ពីចំណាត់ថ្នាក់ទីបីរបស់នាងនៅក្នុងការស្ទង់មតិកាលពីខែមីនា នាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណា ប្រាយុធចាន់-អូ-ចា (Prayut Chan-o-cha) បានឃើញការគាំទ្ររបស់គាត់សម្រាប់ត្រីមាសទី៤ ជាប់គ្នាមកនៅតែ១២ ភាគរយ។
ចំនួនអ្នកចូលរួមដែលនិយាយថា ពួកគេមិនអាចស្វែងរកបេក្ខជន សមរម្យ បានធ្លាក់ចុះមក ១៩ ភាគរយពី ២៨ ភាគរយ នៅក្នុងខែមីនា។
លោក Pita Limcharoenrat មេដឹកនាំគណបក្ស Move Forward របស់គណបក្សប្រឆាំង បាន មើលឃើញថា ការគាំទ្ររបស់លោកមានការផ្លាស់ប្តូរតិចតួចគឺនៅចំនួន ១៣ ភាគរយ។
អ្នកនាង Paetongtarn ដែលជាកូនស្រីពៅក្នុងចំណោមកូនទាំងបី របស់លោកថាក់ស៊ីន ដែលត្រូវបានតែងតាំងជាប្រធានគ្រួសារ នៃ បក្សភឿថៃ កាលពីដើមឆ្នាំ នេះបានបង្កើនយុទ្ធនាការ និងកម្មវិធីផ្សព្វផ្សាយក្នុងប៉ុន្មាន ខែថ្មីៗនេះ ដើម្បីដឹកនាំគណបក្សឱ្យទទួល បាន ជ័យ ជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតដែលអាចត្រូវ គេដាក់កាលពេលនៅខែមីនា។
Nida បាននិយាយថាអ្នកគាំទ្ររបស់អ្នកនាង Paetongtarn បានលើកឡើងពីតម្រូវការក្នុងការផ្តល់ឱកាសឱ្យក្មេងៗ ជំនាន់ក្រោយក្នុងការគ្រប់គ្រងប្រទេសគោលនយោបាយរបស់គណបក្ស របស់នាង និងការងារអតីតកាលរបស់គ្រួសារថាក់ស៊ីនជាហេតុផលចំពោះការ គាំទ្រនាង៕
ប្រភព BLOOMBERG ប្រែសម្រួលដោយគីរីដងរែក