26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ជូរី ល្អហួស ៖ គ្មានទេពាក្យថាហត់ ព្រោះបានបំពេញក្តីស្រមៃរាំរបាំអប្សរាលើកស្ទួយមរតកវប្បធម៌ជាតិ

- Advertisement -spot_img

ទីបំផុត​ការទន្ទឹង​រង់ចាំអស់​​ពេល​​ជា​​ច្រើនខែកន្លងមកនេះ ជូរី ល្អហួសដែល​ជាម្ចាស់មកុដ Miss Preteen Junior Idol 2024 បាន​សម្រេចក្តី​ស្រមៃ​ដូចបំណង​របស់​ខ្លួនហើយគឺ «រាំរបាំអប្សរា» នៅប្រាសាទ​អង្គរវត្ត ដើម្បីទុក​ជាឯកសារ​ឲ្យកូនខ្មែរ​ជំនាន់​ក្រោយ​ៗ​បាន​ស្គាល់​នៅ​របាំបុរាណ​ខ្មែរ​ដ៏​ល្អផូរផង់។

ប្រាកដណាស់ ជូរី ល្អហួស បាន​បង្ហាញ​ក្តីរំភើប​ជា​ខ្លាំងក្រោយ​នាងត្រូវបានការអនុញ្ញាតិ​ឲ្យថតវីដេអូរាំ «របាំអប្សរា» នៅប្រាសាទ​អង្គរវត្ត នាទឹកដី​ខេត្តសៀមរាប ក្នុងការចូលរួម​ផ្សព្វផ្សាយ​លើក​ស្ទួយ​នូវ​មរតក​វប្បធម៌ និង​​ទេសចរណ៍​ទៅលើឆាកជាតិ និង​ឆាកអន្តរជាតិ ពិសេស​ គឺ​ ផ្សព្វផ្សាយ​ទៅកាន់​​ពិភព​លោក​​ទាំងមួយតែម្តង។

ជាមួយក្តីរំភើប​នេះម្ចាស់មកុដ Miss Preteen Junior Idol 2024 រូបនេះ គឺ​បានបង្ហាញ​ខ្លួននៅលើទឹកដី​សៀមរាប​អង្គរ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដោយ​បាន​​បំពេញ​នូវក្តីស្រមៃ​របស់ខ្លួនតាមរយៈ​ការថត «របាំអប្សរា»។ ក្នុងសកម្មភាព​នេះ​ដែរ ល្អហួស បាន​បញ្ជាក់​ឆន្ទៈ​ដោយខ្លីថា “ថ្ងៃនេះ​មួយថ្ងៃពេញ​គ្មាន​ទេ​​ពាក្យថាហត់ ព្រោះខ្ញុំបាន​បំពេញក្តីស្រមៃរបស់ខ្ញុំបានហើយ“។

ម្ចាស់​​មកុដ​បវរកញ្ញា​វ័យ​ក្មេង ជូរី ល្អហួស កាល​ពីកន្លង ទៅពោលគឺ អំឡុងពេល​នាង​ចេញទៅ​ប្រកួត​នៅ​ប្រទេសថៃ ​យុវតីរូបនេះ​ក៏​បាននាំយកនូវ​​របាំ​​អប្សរា​របស់​​ដូនតា​ខ្មែរដើម្បីយកទៅបង្ហាញនៅ​លើឆាកអន្តរជាតិ ដើម្បី​ឲ្យ​ពិភព​​លោក​កាន់​តែ​បាន​ស្គាល់​ច្បាស់​ថែម​ទៀតផងដែរ។ សកម្មភាពនេះ​ត្រូវបាន​មហាជន​មួយ​ចំនួនធំ​​បាន​សម្តែងការគាំទ្រ និង​សរសើរគ្រប់​ៗគ្នា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img