27.8 C
Phnom Penh
Tuesday, March 10, 2026
- Advertisement -spot_img

ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងគ្មានកងទ័ពខាងណាឈ្នះឡើយ

- Advertisement -spot_img

ប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែកុម្ភៈថា ជម្លោះអ៊ុយក្រែន អាចបញ្ចប់បានតែតាមរយៈការចរចាសន្តិភាពប៉ុណ្ណោះ ពីព្រោះភាគីទាំងពីរទំនងជាមិនអាចសម្រេចបាននូវគោលដៅរបស់ខ្លួនលើសមរភូមិបានឡើយ។

លោក Milley អះអាងថា “វា នឹងស្ទើរតែមិនអាច ទៅរួចទេសម្រាប់រុស្ស៊ីក្នុងការ សម្រេចបាននូវ គោលបំណង នយោបាយ របស់ ពួកគេ តាម មធ្យោបាយ យោធា។ វាមិនទំនងទេ ដែលរុស្ស៊ីនឹងកម្ទេចអ៊ុយក្រែន។ វា នឹងមិន កើត ឡើងឡើយ”។

លោកបន្ថែមថាឆ្នាំនេះ វាក៏នឹងក្លាយជារឿងពិបាកខ្លាំងបំផុតសម្រាប់អ៊ុយក្រែនផងដែរ ក្នុងការបណ្តេញកងទ័ពរុស្ស៊ីចេញពីទឹកដីដែល កងកម្លាំងទីក្រុងមូស្គូដណ្តើមយករួចទៅហើយ។

មេទ័ពអាមេរិក បានអត្ថាធិប្បាយបែបនេះ បន្ទាប់ពីធ្វើដំណើរទៅកាន់ទីក្រុងព្រុចសែលកាលពីដើមសប្តាហ៍ ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយសម្ព័ន្ធមិត្តណាតូ លើការពង្រឹងកម្លាំងរបស់អ៊ុយក្រែន សម្រាប់ការវាយលុកនិទាឃរដូវដូចដែលបានគ្រោងទុក។

លោក Milley និយាយថា បញ្ហាគ្រាប់រំសេវ បានបង្ខំឲ្យមន្ទីរបញ្ចកោណពិនិត្យមើលសារពើភ័ណ្ឌអាវុធរបស់ខ្លួន ហើយសញ្ជឹងគិតអំពីការបង្កើនការចំណាយ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាប្រចាំឆ្នាំបច្ចុប្បន្នរបស់មន្ទីរបញ្ចកោណ គឺមានចំនួន៨១៧ពាន់លានដុល្លារ ពោលគឺលើសពីចំនួនសរុបបូកចូលគ្នានៃប្រទេសចំណាយយោធាធំបំផុតទាំង១០របស់ពិភពលោកទៅទៀត។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ជាង១១០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនរួចទៅហើយ ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី ចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន៕

ប្រភព Washington Post ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img