24.2 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

ជប៉ុន ប្រាប់ចិន កុំបង្ហោះបាឡុងចូលដែនអាកាសរបស់ខ្លួនឲ្យសោះ!

- Advertisement -spot_img

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បានជួបពិភាក្សាជាមួយមន្ត្រីការបរទេសកំពូលចិន លោក Wang Yi នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដោយអ្នកការទូតជប៉ុន បានស្នើឱ្យទីក្រុងប៉េកាំង កុំបង្ហោះបាឡុងចូលក្នុងទឹកដីរបស់ខ្លួន។

លោក Hayashi និយាយថា បើសិនជាវត្ថុហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសមួយផ្សេងទៀតដោយគ្មានការអនុញ្ញាត គឺស្មើនឹងការឈ្លានពាន។

មួយរយៈចុងក្រោយនេះ វត្ថុហោះហើរត្រូវបានគេប្រទះឃើញនៅក្នុងដែនអាកាសរបស់ប្រទេសជប៉ុនដោយក្រសួងការពារជាតិទីក្រុងតូក្យូមានការសង្ស័យយ៉ាងខ្លាំងថា វាជាបាឡុងចារកម្មរបស់ចិន។

នៅក្នុងកិច្ចពិភាក្សានោះ លោក Hayashi ក៏បានបង្ហាញពីការព្រួយបារម្ភរបស់លោកអំពីស្ថានភាពនៅសមុទ្រចិនខាងកើតផងដែរ ជាពិសេសពាក់ព័ន្ធជាមួយកោះ Senkaku ដែលចិននៅតែមិនទាន់អាចបំភ្លេចបាន។

ទន្ទឹមនោះ លោក Hayashi សម្តែងការព្រួយបារម្ភអំពីសកម្មភាពយោធាដែលទីក្រុងប៉េកាំងបាននិងកំពុងកើនឡើងនៅជិតប្រទេសជប៉ុន។ លោកក៏សង្កត់ធ្ងន់ថា វាមានសារសំខាន់ណាស់ក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។

ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន មន្ត្រីការបរទេសជប៉ុន ជំរុញ ឱ្យ ប្រទេស ចិនដែល ជា មហាអំណាចមួយ គួរទទួល ខុស ត្រូវ និង ដើរ តួនាទី វិជ្ជមានក្នុង បញ្ហាអ៊ុយក្រែន និងរុស្ស៊ី។

ទោះជាយ៉ាងណាក្តី ភាគីទាំងពីរបានបញ្ជាក់ថា នឹងរក្សាទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់។ មិនតែប៉ុណ្ណោះ កិច្ចសន្ទនាសន្តិសុខជប៉ុន-ចិននឹងធ្វើឡើងនៅសប្តាហ៍ក្រោយជាលើកដំបូងក្នុងរយៈពេល៤ ឆ្នាំហើយក៏យល់ព្រមបន្តរៀបចំឱ្យ លោកHayashi ធ្វើទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខ៕

ប្រភព​ Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img