33.9 C
Phnom Penh
Friday, March 6, 2026
- Advertisement -spot_img

ជប៉ុន និយាយ ថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង២ គ្រាប់

- Advertisement -spot_img

ក្រសួងការពារជាតិជប៉ុននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា កាំជ្រួចទាំងពីរទំនងជាបានចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាតដល់នាវា និងយន្តហោះរបស់ជប៉ុននៅឡើយទេ។

យោធាកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃអាទិត្យ។

កូរ៉េ ខាងជើងបាន បាញ់កាំជ្រួច ដោយមានប្រេកង់មិនធ្លាប់មានក្នុងឆ្នាំនេះ។

មន្ត្រីជប៉ុន និយាយថាការបាញ់បង្ហោះ លើកនេះ គឺជាលើកទី៣៥ ក្នុងឆ្នាំ២០២២ រួមទាំងកាំជ្រួចហោះផងដែរ ។
ក្នុងចំណោមនោះ ១៦ ករណីកើតឡើងចាប់ពីចុងខែកញ្ញាដល់ចុងខែ វិច្ឆិកា។ ក្រុងព្យុងយ៉ាងនិយាយថាខ្លួនបានបាញ់មីស៊ីលអន្តរទ្វីបថ្មីមួយនៅថ្ងៃទី ១៨ ខែ វិច្ឆិកា។

ប្រភព NHK News ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img