30 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ឆ្លងពីអេហ្ស៊ីបទៅកាន់ហ្គាហ្សានៅថ្ងៃដំបូងនៃបទឈប់បាញ់

- Advertisement -spot_img

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៦៧នាក់ ដែលបានជាប់គាំងនៅក្នុងប្រទេសអេហ្ស៊ីប ចាប់តាំងពីការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា បានឆ្លងចូលទៅក្នុងតំបន់ហ្គាហ្សាវិញនៅថ្ងៃសុក្រ ប៉ុន្មានម៉ោងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។
ស្ថានទូតប៉ាឡេស្ទីននៅទីក្រុងគែរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនដែលជាប់គាំងនៅក្នុងឧបទ្វីបស៊ីណៃ នឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ទៅកាន់តំបន់ហ្គាហ្សានៅថ្ងៃសុក្រ។ ស្ថានទូតបានបន្ថែមថា ប្រជាជនប៉ាឡេស្ទីនផ្សេងទៀតនៅកន្លែងផ្សេងទៀតនៃផ្នែកខ្លះនៃប្រទេសអេហ្ស៊ីប នឹងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ទៅកាន់តំបន់ហ្គាហ្សាចាប់ពីថ្ងៃសៅរ៍ ប្រសិនបើពួកគេចង់បាន។

Zeinat Al-Gindy ដែលបានធ្វើដំណើរទៅប្រទេសអេហ្ស៊ីបដើម្បីទទួលការព្យាបាលមុនពេលសង្រ្គាមបានចាប់ផ្តើមបាននិយាយទៅកាន់ CNN ភ្លាមៗមុនពេលនាងឆ្លងកាត់ព្រំដែន Rafah ។“ដីហ្កាហ្សាជាព្រលឹងរបស់យើងវាជាខ្យល់ ដែលយើងដកដង្ហើម។ នេះគឺជាទឹកដីនៃការតស៊ូ។ ព្រះសព្វព្រះទ័យ ជ័យជំនះនឹងក្លាយជារបស់យើង”។យុវជន ម្នាក់ ដែលបដិសេធមិនបញ្ចេញឈ្មោះគាត់ចង់ត្រឡប់ទៅផ្ទះវិញទោះបីនៅសល់តិចតួចក៏ដោយ។”ខ្ញុំមិនអាចទៅដល់គ្រួសាររបស់ខ្ញុំអស់រយៈពេល 22 ថ្ងៃ។ ខ្ញុំមិនអាចទាក់ទងពួកគេតាមទូរស័ព្ទ ឬតាមអ៊ីនធឺណិតបានទេ។ តើ ពួកគេ នៅឯណា? តើមានអ្វីកើតឡើងចំពោះពួកគេ? ខ្ញុំមិនដឹងអ្វីពីពួកគេទេ»។

ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img