22 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ឆ្លៀតពេលទៅធ្វើបុណ្យ អ្នកខេត្តកំពង់ឆ្នាំងជាង ៣០០នាក់ធ្វើដំណើរកម្សាន្តនៅភូមិភាគឥសាន ៣ យប់៤ថ្ងៃ

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ អាជីវករនិងអតីតមន្ត្រីរាជការចូលនិវត្តន៍ខេត្តកំពង់ឆ្នាំង  ប្រមាណ ជាង ៣០០នាក់ បាននាំគ្នាដង្ហែរទានវស្សា ទៅកាន់វត្តមួយក្នុងខេត្តរតនគិរី និងបានធ្វើដំណើរកំសាន្ត ៣យប់ ៤ ថ្ងៃលើទឹកដីភូមិភាគឥសាន្ត  គឺចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ខែសីហា ឆ្នាំ ២០២៤ ។ការធ្វើដំណើរកំសាន្តរយៈពេល៤ថ្ងៃនេះ អាចចាត់ទុកថា ស្របទៅនឹងអនុសាសន៍របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញបងប្អូនប្រជាពលរដ្ឋ  លេងកម្សាន្តនិងពិនិត្យស្ថានភាព នៅតាមខេត្តជាប់ព្រំដែន ដែលស្ថិតក្នុងគម្រោងCLVយ៉ាងនោះដែរ។

លោកស្រី ម៉ោញ សារីម អាជីវករលក់ដូរផ្សារលើ និងជាម្ចាស់ដើមបុណ្យបានដែរដឹងថា ដោយសារតែក្រុមគ្រួសាររបស់គាត់ត្រូវដង្ហែទៀន វស្សានិងទ័យទាន ទៅប្រគេន ជូនព្រះសង្ឃគង្គចាំក្នុងវត្តវត្តវឺនសៃ ក្នុងភូមិវឺនសៃ ឃុំ វឺនសៃ ស្រុកវឺនសៃ ខេត្តរតនគីរី លោកស្រី ក៏បានកៀងគរ បងប្អូនប្រជាពលរដ្ឋអាជីវករ ចូលរួមធ្វើបុណ្យទាំងអស់គ្នា នឹងឆ្លៀតពេល ធ្វើដំណើរកំសាន្ត រយៈពេល ៣ យប់៤ ថ្ងៃ តាមខេត្តភូមិភាគឦសាន្ត ។

លោកស្រី ម៉ោញ សារីម បានបន្តថា ចំពោះថវិកាធ្វើបុណ្យទាំងលោកស្រីជាម្ចាស់ដើមបុណ្យនិងពុទ្ធបរិស័ទសរុបជាង ១០លានរៀល ។ក្រៅពីធ្វើបុណ្យគ្រួសារលោកស្រីក៏បានធ្វើទានដោយបានទិញសម្លៀកបំពាក់មួយទឹក ចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ជិតវត្តវឺនសៃនោះផងដែរ។ ដោយឡែកចំពោះដំណើរកំសាន្តរបស់បងប្អូនប្រជាពលរដ្ឋទាំងជាង ៣០០ នាក់គឺបានប្រើប្រាស់រថយន្តចំនួន១១គ្រឿង ក្នុងនោះរថយន្ត ៤៥កៅអី១គ្រឿង រថយន្ត២៥ កៅអី៨គ្រឿងនិងរថយន្តតូរីស២គ្រឿង។

ក៏សូមរឮកដែរថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបបានចាត់តាំងឲ្យរៀបចំ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងកំសាន្ត តាមបណ្ដាខេត្តជាប់ព្រំដែនដោយឥតគិតថ្លៃ។រួមទាំងការស្នាក់នៅនិងអាហារហូបចុក។ចាប់ពីដើមខែកញ្ញាឆ្នាំ ២០២៤ តទៅ ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img