30.1 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

ចិន ព្រមានតៃវ៉ាន់ កុំយកប្រជាជន “ធ្វើជាទាហានសម្រាប់ស្លាប់នៅក្នុងសង្គ្រាម”

- Advertisement -spot_img

ក្រសួងការបរទេសចិនកាលពីថ្ងៃពុធទី២៨ខែធ្នូ បានរិះគន់ការសម្រេចចិត្តរបស់ទីក្រុងតៃប៉ិ ក្នុងការពង្រីករយៈពេលបំពេញកាតព្វកិច្ចយោធាពីបួនខែទៅមួយឆ្នាំ។ អ្នកនាំពាក្យក្រសួងនិយាយថា កោះនេះកំពុងប្រើប្រាស់ប្រជាជនរបស់ខ្លួនធ្វើជា “ទាហានសម្រាប់ស្លាប់នៅក្នុងសង្គ្រាម” ដើម្បីជំរុញមហិច្ឆតាផ្តាច់ខ្លួន របស់ខ្លួន។

នៅពេលសួរអំពីការសម្រេចចិត្តរបស់ទីក្រុងតៃប៉ិ អ្នកនាំពាក្យក្រសួង លោក Wang Wenbin បានប្រាប់អ្នកសារព័ត៌មានថា “ការតស៊ូដើម្បីកិច្ចការដ៏អស្ចារ្យនៃការសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញគឺមានសារសំខាន់ដែលមិនអាចកាត់ថ្លៃបាន ការស្លាប់សម្រាប់សកម្មភាពផ្តាច់ខ្លួនឯករាជ្យរបស់តៃវ៉ាន់គឺគ្មានតម្លៃអ្វីទេ”។

មន្ត្រីដដែលនិយាយថា ទីក្រុងប៉េកាំងជឿថា ជនរួមជាតិតៃវ៉ាន់មានគោលការណ៍ខ្ពស់ ពួកគេនឹងមិនត្រូវបានយកទៅបម្រើជាទាហានសម្រាប់ស្លាប់ក្នុងសង្គ្រាម ដោយកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់ឡើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin
សម្តីរបស់គាត់បានកើតឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីកោះគ្រប់គ្រងដោយខ្លួនឯងគឺលោកស្រី Tsai Ing-wen បានប្រកាសពីការពង្រីករយៈពេលបំពេញកាតព្វកិច្ចយោធា ដោយលើកឡើងពី ការបំភិតបំភ័យ និងការគំរាមកំហែងរបស់ចិនប្រឆាំងនឹងតៃវ៉ាន់។

ថ្វីបើលោកស្រីទទួលស្គាល់ថា នេះគឺជាការសម្រេចចិត្តដ៏ពិបាកក៏ដោយ ប៉ុន្តែលោកស្រី Tsai អះអាង កោះនេះចាំបាច់ត្រូវការកងទ័ពប្រសើរជាងមុន ដោយសារប្រព័ន្ធយោធាបច្ចុប្បន្នមិនគ្រប់គ្រាន់ទេ ជាពិសេសក្នុងករណីមានការវាយប្រហារយ៉ាងឆាប់រហ័សលើកោះតៃវ៉ាន់៕

ប្រភព Express.co.uk ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img