ប្រទេសចិន និងវៀតណាម ដែលមានជម្លោះ ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បានព្រមព្រៀងគ្នាកាលពីថ្ងៃទី១២ ខែធ្នូ ដើម្បីបង្កើន ទំនាក់ទំនង និងកសាងសហគមន៍មួយ ដែល មាន “អនាគតរួមគ្នា”។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីចិន លោក Xi Jinping ទៅកាន់ទីក្រុងហាណូយ ប្រទេសទាំងពីរបានប្រកាសកិច្ចព្រមព្រៀង ចំនួន 37 ក្នុងនោះមានទំនាក់ទំនងការទូត ផ្លូវដែក និងទូរគមនាគមន៍។
កិច្ចព្រមព្រៀង បានកត់សម្គាល់សមិទ្ធិផល នៃ “ការទូត ដើមឫស្សី” របស់វៀតណាម ទោះបីជាអ្នក វិភាគ និងអ្នកការទូត បាននិយាយថា ការកែ លម្អទំនាក់ទំនងអាចជានិមិត្តរូប ជាជាងការពិតក៏ដោយ។ វៀតណាមបានយល់ព្រម “គាំទ្រគំនិតផ្តួចផ្តើម កសាងសហគមន៍អនាគត រួមគ្នាសម្រាប់មនុស្សជាតិ” នេះបើយោងតាម សេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍រួម ត្រូវបានគេរំពឹងថា នឹង ចុះហត្ថលេខាជាផ្លូវការនៅថ្ងៃពុធនេះ។

ពាក្យ ចិន មានន័យថា “វាសនារួម” ប៉ុន្តែការបកប្រែជាភាសាអង់គ្លេស និងវៀតណាម គឺ “អនាគតរួម” ដែលត្រូវបានគេមើលឃើញ ថា មិនសូវមានតម្រូវការ។ លោក Le Hong Hiep អ្នកឯកទេសខាងបញ្ហាយុទ្ធសាស្ត្រ និង នយោបាយរបស់វៀតណាម នៅវិទ្យាស្ថាន Iseas-Yusof Ishak ប្រទេសសិង្ហបុរី បាន និយាយថា ទំនាក់ទំនងការទូត គឺគ្រាន់តែជា និមិត្តសញ្ញា។ ការមិនទុកចិត្តរបស់វៀតណាម ចំពោះប្រទេសចិនមានភាពជ្រាលជ្រៅ ហើយតាមទស្សនៈរបស់ប្រជាជនវៀតណាម វាមិន មាន “វាសនារួម” រវាងប្រទេសទាំងពីរនោះទេ ដរាបណាចិននៅតែបន្តទាមទារភាគច្រើន នៃសមុទ្រចិនខាងត្បូង។

ទោះជាយ៉ាងណា ក៏ដោយ ប្រទេសទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួនពីរ សម្រាប់ការល្បាតរួមគ្នានៅឈូងសមុទ្រតុងកឹងក្នុងសមុទ្រចិនខាងត្បូង និងបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ ដើម្បីដោះស្រាយ ឧប្បត្តិហេតុជលផល។ កិច្ចព្រមព្រៀង រួមមានអនុស្សរណៈនៃការយោគយល់ចំនួន ពីរ លើការអភិវឌ្ឍផ្លូវដែកឆ្លងកាត់ព្រំដែន រួមទាំងការលើកឡើងអំពីជំនួយអភិវឌ្ឍន៍។ មន្ត្រីកំពូលប្រទេសទាំងពីរ បានជំរុញឱ្យមានការ តភ្ជាប់ផ្លូវដែក រវាងទីក្រុង Kunming ភាគ និងកំពង់ផែ ខាងត្បូងប្រទេសចិន Haiphong ភាគខាងជើងប្រទេសវៀតណាម ដែលឆ្លងកាត់តំបន់នានា ក្នុងប្រទេសវៀតណាមដែលសម្បូរទៅដោយប្រភពរ៉ែកម្រ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បាននិយាយកាលពីដើម សប្តាហ៍នេះថា ទីក្រុងប៉េកាំងបានត្រៀម ខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយ ដើម្បី អភិវឌ្ឍន៍ការតភ្ជាប់ផ្លូវដែក ទោះបីជាទំហំ និងលក្ខខណ្ឌនៃប្រាក់កម្ចីដែលអាចមាន គឺ មិនច្បាស់លាស់ក៏ដោយ។ ការជំរុញទំនាក់ទំនងដឹកជញ្ជូននឹងអនុញ្ញាតឱ្យវៀតណាម នាំចេញកាន់តែច្រើនទៅកាន់ប្រទេសចិន ជាពិសេសផលិតផលកសិកម្ម ខណៈទីក្រុង ប៉េកាំងចង់ធ្វើសមាហរណកម្មភាគខាងជើង ប្រទេសវៀតណាម ជាមួយបណ្តាញខ្សែ សង្វាក់ផ្គត់ផ្គង់ភាគខាងត្បូងរបស់ខ្លួន ដែល ក្រុមហ៊ុនចិនកំពុងផ្លាស់ប្តូរប្រតិបត្តិការមួយ ចំនួន។

បណ្តាញផ្លូវដែកដ៏រឹងមាំនឹងបង្កើន រឿនការនាំចូលគ្រឿងបន្លាស់ពីចិន សម្រាប់ ដំឡើងនៅវៀតណាម ពង្រីកយ៉ាងមានប្រសិទ្ធភាពនូវគំនិតផ្ដួចផ្ដើម BRIរបស់ចិន។រហូតមកដល់ពេលនេះ រថភ្លើងក្រោមដីក្នុងទីក្រុងហាណូយគឺជាគម្រោង របស់វៀតណាមដែលបានទទួលប្រាក់កម្ចីពី BRI។ ប្រទេសទាំងពីរបានព្រមព្រៀងរួមគ្នា តែមួយគត់ លើកកម្ពស់គំនិតផ្តួចផ្តើម “ច្រករបៀងពីរខ្សែក្រវ៉ាត់មួយ” ដែលជាភាសាវៀតណាម សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដោយប្រទេសចិន។ ដំណើរទស្សនកិច្ច របស់លោក Xi ក៏ត្រូវបានគេរំពឹងថា នឹងជំរុញផែនការដែលហៅថា ផ្លូវសូត្រឌីជីថល (Digital Silk Road) ហើយប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើវិស័យ ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថល។ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានគេ ដឹងនោះទេ ប៉ុន្តែមន្ត្រីបាននិយាយថា កិច្ចសហប្រតិបត្តិការទូរគមនាគមន៍កើនឡើង អាចរួមបញ្ចូលហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដូចជាបណ្តាញ 5G និងខ្សែកាបអុបទិក ក្រោមសមុទ្រផងដែរ៕


ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




