ព្រះសីហនុ៖បុរសជនជាតិចិនម្នាក់សង្ស័យប្រើគ្រឿងញៀនហួសកម្រិតនិងបានអារដៃខ្លួនឯង ហើយលោតលើអគារជាន់ទី១៣មកដីបណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅអគារជាន់ទី១៣ ក្នុងសណ្ឋាគារ ស៊ីយ៉ាធូ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ខេត្តព្រះសីហនុកាលពីម៉ោង៩ព្រឹកថ្ងៃទី២៥ ខែមេសាឆ្នាំ២០២២។
មន្ត្រីចុះស្រាវជ្រាវបានឱ្យដឹងថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា បុរសចិនខាងលើនេះអាចប្រើគ្រឿងញៀនហួសកម្រិតរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ឈានដល់យកកាំបិតអារដៃឱ្យមានរបួស។ ក្រោយមកក៏លោតសម្លាប់ខ្លួនពីអគាជាន់ទី១៣មកដី បណ្តាលឱ្យស្លាប់។
បច្ចុប្បន្នសពបុរសចិនខាងលើត្រូវបានសមត្ថកិច្ចវិចខ្ចប់យកទៅរក្សាទុក រង់ចាំធ្វើកោសល្យវិច្ច័យ និងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ។
ដោយគីរីដងរែក