24.8 C
Phnom Penh
Thursday, March 5, 2026
- Advertisement -spot_img

ចិននៅតែនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី

- Advertisement -spot_img

ចិននៅតែបន្តនាំចូលថាមពលពីរុស្ស៊ីបន្ថែមទៀតនៅក្នុងខែតុលា ហើយបើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុននោះ គឺការនាំចូលប្រេង និងឧស្ម័ន កើនឡើងខ្ពស់ក្នុងរយៈពេល ៧ ខែជាប់គ្នា ។

តាមរយៈអាជ្ញាធរគយចិនបានប្រកាសថា ពួកគេបាននាំចូលប្រេងឆៅជាង ៧.៧ លានតោនពីប្រទេសរុស្ស៊ី ដែលកើនឡើង ១៦ ភាគរយ បើធៀបនឹងឆ្នាំមុន ។ ដោយឡែក ចំពោះការនាំចូលឧស្ម័នធម្មជាតិវិញ ក៏មានកម្រិតខ្ពស់ជាងមុនផងដែរ គឺ៥៥ ភាគរយពោលមាន ចំនួនរហូតដល់ ៧៥ ម៉ឺន តោន ។

ចំណែកការនាំចូលថាមពល បានរួមចំណែកដល់ការកើនឡើង ៤៩.៩ ភាគរយសម្រាប់តម្លៃនៃការនាំចូលរបស់ចិនពីប្រទេសរុស្ស៊ី គិតជាប្រាក់ដុល្លារសម្រាប់រយៈពេល ១០ ខែនេះ ។

ជាមួយគ្នានោះ អ្នកវិភាគនិយាយថា ការនាំចេញប្រេង និងឧស្ម័នបាននិងកំពុងជួយជំរុញសេដ្ឋកិច្ចរុស្ស៊ី ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ៕

ប្រភព NHK WORLD ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img