36.2 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

ចិនជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជុំវិញការពង្រីកអង្គការណាតូនៅអាស៊ី

- Advertisement -spot_img

ប៉េកាំង៖ ប្រទេសចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា “ការប្រុងប្រយ័ត្នខ្ពស់” គឺចាំបាច់ក្នុងការប្រឈមមុខនឹង “ការពង្រីកទៅទិសខាងកើត” របស់អង្គការណាតូ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា សម្ព័ន្ធមិត្តគ្រោងនឹងបង្កើតការិយាល័យនៅប្រទេសជប៉ុន ដើម្បីជួយសម្រួលដល់ការពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់។ .

សារព័ត៌មាន Nikkei Asia បានរាយការណ៍កាលពីថ្ងៃពុធថា អង្គការណាតូគ្រោងនឹងបើកការិយាល័យទំនាក់ទំនងដំបូងរបស់ខ្លួននៅអាស៊ី ក្នុងប្រទេសជប៉ុន ដើម្បីជួយសម្រួលដល់កិច្ចពិភាក្សាជាមួយដៃគូសន្តិសុខដូចជាកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ជាមួយនឹងបញ្ហាប្រឈមភូមិសាស្ត្រនយោបាយពីប្រទេសចិន និងរុស្ស៊ី។

លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា អាស៊ីគឺជា “ទឹកដីសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ហើយមិនគួរជាសង្វៀនប្រយុទ្ធសម្រាប់ភូមិសាស្ត្រនយោបាយ នោះទេ។

លោក Mao បានប្រាប់សន្និសីទកាសែតជាទៀងទាត់ថា “ការពង្រីកបន្តឆ្ពោះទៅទិសខាងកើតរបស់ណាតូនៅអាស៊ីប៉ាស៊ីហ្វិក ការជ្រៀតជ្រែកក្នុងកិច្ចការតំបន់ ការប៉ុនប៉ងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការជំរុញឱ្យមានការប្រឈមមុខដាក់គ្នាក្នុងប្លុក អំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីបណ្តាប្រទេសក្នុងតំបន់” ។

Nikkei Asia បាននិយាយថាការិយាល័យដែលបានស្នើឡើងគឺគ្រោងនឹងបើកនៅឆ្នាំក្រោយនៅទីក្រុងតូក្យូ។

នៅពេលសួរអំពីរបាយការណ៍ Nikkei Asia អ្នកនាំពាក្យរបស់អង្គការណាតូ លោក Oana Lungescu បាននិយាយថាមុននេះសម្ព័ន្ធភាពនឹងមិនចូលទៅក្នុងសេចក្តីលម្អិតនៃការពិភាក្សារបស់សម្ព័ន្ធមិត្តណាតូនោះទេ។

លោកស្រីបាននិយាយថា “អង្គការណាតូមានការិយាល័យ និងការរៀបចំទំនាក់ទំនងជាមួយអង្គការអន្តរជាតិ និងប្រទេសដៃគូមួយចំនួន ហើយសម្ព័ន្ធមិត្តវាយតម្លៃជាប្រចាំនូវការរៀបចំទំនាក់ទំនងទាំងនោះ ដើម្បីធានាថាពួកគេបម្រើបានល្អបំផុតតាមតម្រូវការរបស់អង្គការណាតូ និងដៃគូរបស់យើង”។

លោក Lungescu បាននិយាយថា ណាតូមានដៃគូជិតស្និទ្ធជាមួយប្រទេសជប៉ុនដែលបន្តរីកចម្រើន។

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img