31.2 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

ចិនការពារតំបន់ប៉ាស៊ីហ្វិកមិនអោយមានជម្លោះភូមិ សាស្រ្តនយោបាយ

- Advertisement -spot_img

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានប្រកាសកាលពីពេលថ្មីៗនេះថា ទីក្រុងប៉េកាំងនឹងមិនអនុញ្ញាតឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកក្លាយជាចំណុចក្តៅសម្រាប់ជម្លោះភូមិសាស្ត្រនយោបាយនោះទេ ហើយនឹងការពារអធិបតេយ្យភាព និងបូរណភាពរបស់ខ្លួន ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីគណៈប្រតិភូអាល្លឺម៉ង់ដែលមានសមាជិក ១០ នាក់បានអញ្ជើញមកបំពេញទស្សនកិច្ចកោះនេះនៅថ្ងៃអង្គារ ទី១០ ខែមករា, លោក Wang Wenbin បានឆ្លើយតបថា “សំណួរ និងចម្លើយដដែលគឺថា តៃវ៉ាន់នៅតែជាស្នូលនៃផលប្រយោជន៍របស់ចិន” ហើយបានជំរុញឲ្យទីក្រុងប៊ែរឡាំងគោរពគោលការណ៍ចិនតែមួយ ដោយទទួលស្គាល់ថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ។

លោក Wang បាននិយាយទៀតថា “មូលហេតុដើមនៃភាពតានតឹងជាប្រវត្តិសាស្ត្ររវាងតៃវ៉ាន់ និងចិនគឺ ដោយសារតែការអនុវត្តច្បាប់ព្រៃ អនុត្តរភាព អាណានិគមនិយម និងយោធានិយមដែលបានធ្វើឲ្យប្រទេសចិនរងទុក្ខយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាច្រើនឆ្នាំ” ។

អ្នកការទូតបានព្រមានថា “ប្រជាជនចិនបានប្តេជ្ញាចិត្តរួចហើយក្នុងការប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយម អនុត្តរភាព និងអាណានិគមនិយម ហើយក៏ប្ដេជ្ញារក្សាអធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិផងដែរ ។ យើងនឹងមិនអនុញ្ញាតឲ្យកងកម្លាំងណាមួយបង្វែរអាស៊ីប៉ាស៊ីហ្វិកទៅជាវេទិកានៃល្បែងភូមិសាស្ត្រនយោបាយម្តងទៀតឡើយ” ។

តៃវ៉ាន់មិនដែលបានប្រកាសឯករាជ្យជាផ្លូវការពីទីក្រុងប៉េកាំងនោះទេ ប៉ុន្តែត្រូវបានគ្រប់គ្រងដោយខ្លួនឯង ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមស៊ីវិលចិនក្នុងឆ្នាំ ១៩៤៩ នៅពេលដែលអ្នកជាតិនិយមដែលកំពុងប្រយុទ្ធនៅក្រោមពួកគួមីនតាង ត្រូវបានកម្ចាត់ដោយកងកម្លាំងកុម្មុយនិស្ត ហើយបានភៀសខ្លួនទៅកាន់កោះនេះ ។

ទន្ទឹមនោះ ភាពតានតឹងរវាងទីក្រុងប៉េកាំង និងតៃប៉ិក៏កាន់តែក្ដីដូចបាយពុះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីខែសីហា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសចិនបានព្រមានម្តងហើយម្តងទៀតថា នឹងប្រើប្រាស់មធ្យោបាយចាំបាច់ទាំងអស់ដើម្បីបង្កើតការគ្រប់គ្រងពេញលេញលើកោះនេះ ប៉ុន្តែទោះយ៉ាងណាចិននៅតែទទូចថា ក៏នឹងស្វែងរកដំណោះស្រាយតាមលក្ខណៈការទូតផងដែរ ។

ទន្ទឹមនោះ កាលពីថ្ងៃចន្ទ ទីក្រុងប៉េកាំងបានប្រកាសសមយុទ្ធយោធាថ្មីមួយនៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់សមាជិកសភាអាល្លឺម៉ង់ និងលីទុយអានី ទៅកាន់កោះនេះ ។ យោងតាមអ្នកនាំពាក្យយោធាចិន បានឲ្យដឹងថា សមយុទ្ធនេះនឹងរួមបញ្ចូលទាំងសមយុទ្ធដែនសមុទ្រ និងលំហអាកាស ហើយនឹងផ្តោតលើការវាយលុកតាមដីគោក និងតាមអាកាស ៕

ប្រភព Spiri ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img