31 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

ចាប់ពីដើមខែក្រោយកម្ពុជា និងកម្ទេចចោលរថយន្តនាំចូលចង្កូតស្ដាំ

- Advertisement -spot_img

កម្ពុជានឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះរថយន្តចង្កូតស្ដាំដែលជាប្រភេទរថយន្តហាមឃាត់នាំចូលបើក្នុងករណីបង្ក្រាបបាននឹងត្រូវកម្ទេចចោលឬដោះបំបែក ជាគ្រឿងបន្លាស។ អគ្គនាយកគយនិងរដ្ឋាករកម្ពុជាបានជូនដំណឹងកាលពីថ្ងៃទី១៣ខែមិថុនាឆ្នាំ ២០២២ ដោយបានបញ្ជាក់ថាយុទ្ធនាការប្រមូលពន្ធនិងអាករនាំចូលលើ រថយន្តគ្មានពន្ធមានដែលស្រាប់ក្នុងប្រទេសនឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២ខាងមុខ ។

អគ្គនាយកគយ និងរដ្ឋាករកម្ពុជាបានបន្តក្រើនរម្លឹកដល់ម្ចាស់រថយន្តគ្មានពន្ធ ដែលមានស្រាប់ក្នុងប្រទេសទាំងអស់ត្រូវរួសរាន់ទៅបំពេញកាតព្វកិច្ចពន្ធ និងអាករឬតម្កល់ប្រាក់កក់ (ចំពោះ រថយន្តចង្កូតស្ដាំឱ្យបានទាន់ថ្ងៃ ឱសានវាទខាងលើនេះ) ។

ប្រភពដដែលបាន បញ្ជាក់ថាចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២២ អគ្គនាយកគយ និងរដ្ឋាករកម្ពុជា នឹងអនុវត្ត វិធានការបង្ក្រាបយ៉ាង ម៉ឺងម៉ាត់ ។ ចំពោះរថយន្តចង្កូតឆ្វេង ដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធ និងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន ។ ដោយឡែករថយន្តចង្កូតស្ដាំ ដែលជាប្រភេទទំនិញហាមឃាត់ការនាំចូលបើក្នុងករណីបង្រ្កាបបាន នឹងត្រូវកម្ទេចចោល ឬ ដោះបំបែកគ្រឿងបន្លាស់តាមនីតិវិធីជាធរមាន ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីខែឧសភាថ្មីៗនេះ លោកគុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករបានអះអាងប្រាប់អ្នកសារព័ត៌មានថា រយៈពេល៨ ខែដោយគិតចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ អាជ្ញាធរប្រមូលពន្ធពីរថយន្តគេចពន្ធជ្រកក្រោមស្លាកលេខរដ្ឋន.ប និង ខ.ម បានជាង ៧០០០គ្រឿង បើគិតជាថវិកាជិត៦០លានដុល្លារអាមេរិក ។

លោក គុណ ញឹម បញ្ជាក់ថាការប្រមូលពន្ធលើរថយន្តក្រោមស្លាកលេខរដ្ឋខាងលើនេះដោយបែងចែករវាងរថយន្តចង្កូតឆ្វេង និងចង្កូតស្ដាំ ។ អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករដដែលបាននិយាយថា ចំពោះវិធាន ការនាំចូលរថយន្ត នឹងធ្វើជាប្រចាំក្នុងន័យបង្ក្រាបអំពើគេចពន្ធ ដើម្បីប្រមូលចំណូលដោយមានសមធម៌លើធុរកិច្ចគោរពច្បាប់ដោយស្មើភាពបង្កើតបរិយាកាសវិនិយោគល្អប្រសើរ ព្រោះមានបុគ្គលមួយចំនួនមានចេតនា គេចវេះបង់ពន្ធដែលតម្រូវឱ្យអាជ្ញាធរទប់ស្កាត់ ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈដើមឆ្នាំ ២០២២ បានចេញបញ្ជាឱ្យមន្ត្រី និងអ្នកមានទ្រព្យមួយចំនួន ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធតាមច្បាប់កំណត់ដើម្បីបញ្ចៀសមហន្តរាយជាតិ ។ សម្ដេច ហ៊ុន សែន បានថ្លែងថា ប៉ុន្មានឆ្នាំនេះរដ្ឋបានចំណាយច្រើនជាងប្រាក់ចំណូលដែលបានរកបាន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ ឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនគួរបណ្ដែតបណ្ដោយឱ្យវប្បធម៌គេចពន្ធមានតទៅទៀតទេ ដូច្នេះ ត្រូវរួមគ្នាធ្វើ យុទ្ធនាការគាំទ្រអង្គភាពប្រមូលពន្ធទាំងផ្នែកគយ និងពន្ធដារដើម្បី ទប់ស្កាត់ហា និភ័យជាតិ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img