28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ចាប់បានហើយ! ក្រុមជនសង្ស័យ៣នាក់ ធ្វើសកម្មភាពប្លន់យុវជនម្នាក់

- Advertisement -spot_img

រាជធានី ភ្នំពេញ ៖ កម្លាំង នគរបាល ខណ្ឌ ពោធិ៍ សែន ជ័យ សហ ការណ៍ ជាមួយ កម្លាំង នគរបាល ប៉ុស្តិ៍ ចោម ចៅ ទី ១ ធ្វើការ ស្រាវជ្រាវ ជ្រាវ រហូត ឈាន ដល់ ការ ឃាត់ខ្លួន ក្រុម ចោរប្លន់ ប្រដាប់ ដោយ កាំបិត បុ័ងតោ និង ដាវ បាន ចំនួន ៣ នាក់ គឺ ១ ថ្ងៃ ក្រោយ ក្រុម នេះ ធ្វើ សកម្មភាព កាប់ យុវជន ម្នាក់ ប្លន់ យក ម៉ូតូ គ្រឿង បណ្ដាល ឲ្យ ជន រង គ្រោះ រង របួស ក្បាល យ៉ាង ធ្ងន់ ។

អំពី កាប់ ប្លន់ ខាងលើ នោះ បាន កើតឡើង បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ៩ និង ៣០ នាទី យប់ ថ្ងៃ ទី ៤ ខែធ្នូ ឆ្នាំ ២០២២ នៅ តាម ផ្លូវ បេតុង ត្រង់ ចំណុច ដី វាល ស្ថិត ក្នុងភូមិ គោក ចំបក់ សង្កាត់ ចោម ចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។

យោង តាម របាយការណ៍ របស់ នគរបាល ប៉ុស្តិ៍ ចោម ចៅ ទី ១ បាន ឲ្យ ដឹង ថា យុវជន រង គ្រោះ នៅ ក្នុង ករណី កាប់ ប្លន់ នោះ ឈ្មោះ សាត បូ រី ភេទ ប្រុស អាយុ ១៩ ឆ្នាំ មាន ទីលំនៅ ភូមិ គោក ចំបក់ សង្កាត់ ចោម ចៅ ទី ១ ណ្ឌ ពោធិ៍ សែន ជ័យ រង របួស រយះ ក្បាល ធ្ងន់ធ្ងរ ដេរ ជា ច្រើន ថ្នេរ ។

ដោយឡែកជនសង្ស័យទាំង៣ នាក់ ខាងលើក្នុងនោះ រួមមាន១-ឈ្មោះ ប៉ែន ចិន ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកម្មករ សំណង់ ២- ឈ្មោះ ផាន ភក្ដី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនសង្ស័យ ទាំង ២ នាក់ នេះមានមុខរបរកម្មកររោងចក្រស្នាក់នៅភូមិព្រៃ ព្រីង ខាងត្បូង សង្កាត់ ចោម ចៅ ទី ២ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ និង ៣- ឈ្មោះ នៅ ស៊ីថាភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះ ជួល ភូមិ ត្រពាំង ថ្លឹង ៣ សង្កាត់ ចោមចៅទី ១ រាជធានីភ្នំពេញ ។ នគរបាល ដកហូត បាន កាំបិត បុ័ងតោ ១ កាំបិតចុងស្រួច ២ ដើម ដំបងដែក ១ និងឧបករណ៍សម្រាប់ កាច់សោកម៉ូតូ ១ ឈុត ផងដែរ ។

តាមប្រភពដដែលបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុយុវជនរងគ្រោះ បានជិះម៉ូតូ ១ គ្រឿងម៉ាកហុងដាស្គូពីពណ៍ខ្មៅពាក់ស្លាក លេខ ភ្នំពេញ 1IC-1594 ចេញពីផ្ទះតាមផ្លូវខាងលើឆ្ពោះទៅកាន់ផ្លូវលេខ ២០០៤ ដើម្បីរកទិញអីហូប ។ ប៉ុន្តែពេលជិះទៅដល់ត្រង់ចំណុចកើតហេតុក៏បានឈប់ហើយអង្គុយ និយាយទូរស័ព្ទនៅលើម៉ូតូខណៈនោះស្រាប់តែក្រុមចោរទៅដល់យកកាំបិត បុ័ងតោ កាប់ក្បាលប្លន់យកម៉ូតូជិះគេចខ្លួនបាត់ ។

របាយការណ៍ខាងលើបានបញ្ជាក់ទៀតថាខណៈនោះយុវជនរងគ្រោះរងរបួសធ្ងន់ធ្ងរហើយរាយការណ៍ជូននគរបាលហើយនគរបាលប៉ុស្តិ៍ ចោមចៅទី ១ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍ សែនជ័យធ្វើការស្រាវជ្រាវភ្លាមៗ ផងដែរ ។ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ ទើបកំណត់បានមុខសញ្ញាក្រុមចោរប្លន់ខាងលើហើយឈានដល់ការឃាត់ខ្លួនបានជាបន្តបន្ទាប់៣នាក់រួចនាំទៅសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់ ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img