26 C
Phnom Penh
Tuesday, December 24, 2024
- Advertisement -spot_img

ចាប់ខ្លួនអ្នកជំនួញវ័យក្មេងម្នាក់ពាក់ព័ន្ធលុយជាង៩មុឺនដុល្លារ

- Advertisement -spot_img

អ្នកជំនួញរថយន្តម៉ាក FORD ម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញតាមចាប់ខ្លួនដល់ខេត្តព្រះសីហនុ បញ្ជូនមកសាលាដំបូងកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ពាក់ព័ន្ធបទល្មើសរំលោភលើទំនុកចិត្តមានទឹកប្រាក់ប្រមាណជាង៩មុឺនដុល្លារ ។

ជនជាប់ចោទដែលត្រូវចាប់ខ្លួនឈ្មោះ សូ ឈុនឡេង ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣៧ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានមុខរបរជាអ្នកទិញលក់រថយន្តម៉ាកហ្វតមកពីប្រទេសវៀតណាម ។

នគរបាលបានបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ សូ ឈុនឡេង គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ ១៣១ ដ ច ន ចុះថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២២ ចុះហត្ថលេខាដោយលោក សឿង ចរិយា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ។

យោងតាមដីកាបង្គាប់អោយចាប់ខ្លួនបានបញ្ជាក់ថា ជនជាប់ចោទត្រូវបានដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការពីបទ « រំលោភលើទំនុកចិត្ត » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ តាមមាត្រា ៣៩១ មាត្រា ៣៩២នៃក្រមព្រហ្មទ័ណ្ឌ ។ កន្លងទៅជនជាប់ចោទមានចេតនាទុច្ចរិតគេចវេសមិនចូលខ្លួន មិនបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានអោយដឹងថា ឈ្មោះ សូ ឈុនឡេង បានចូលហ៊ុនគ្នាជាមួយមិត្តភ័ក្ររកសុីនាំរថយន្ដម៉ាកហ្វតពីប្រទេសវៀតណាមមកលក់នៅកម្ពុជា ហើយមុខរបរនេះបានលង់លើយក្ស័យធននៅក្នុងពេលជំងឺកូវីដរាតត្បាត ។ បន្ទាប់មកឈ្មោះ សូ ឈុនឡេង បានគេចខ្លួនទៅរស់នៅឯខេត្តព្រះសីហនុដោយនាំយកទៅនូវវប្រាក់ដើមទុនចុងក្រោយប្រមាណជាង៩មុឺនដុល្លារទៀត ទើបដៃគូររកសុីប្ដឹងតែម្ដង ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img