30 C
Phnom Penh
Wednesday, March 12, 2025
- Advertisement -spot_img

ចាប់ខ្លួនបុរសម្នាក់ដែលសម្លាប់សង្សារយកសពទៅបោះចោលខាងក្រោយវត្តហាន់ជ័យស្រុកកំពង់សៀម

- Advertisement -spot_img

កំពង់ចាមៈ ស្នងការនគរបាលខេត្តកំពង់ចាម សហការស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់បានសម្លាប់នារីជាសង្សារយកសាកសពទៅបោះចោលក្នុងរណ្តៅមួយកន្លែង នៅខាងក្រោយវត្តហាន់ជ័យ ស្រុកកំពង់សៀម ។ ការចាប់ខ្លួននេះប្រព្រឹត្តទៅនៅខេត្តក្រចេះកាលពីព្រឹកថ្ងៃទី ១៥ កញ្ញា។ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ឱ្យដឹងមូលហេតុ នៃការសម្លាប់ស្រ្តីជាសង្សារនោះទេ។

យោងតាមសេចក្តីរាយការណ៍របស់ស្នងការនគរបាលខេត្តកំពង់ចាម ជូនលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថាៈ បុរសជាជនសង្ស័យដែលចាប់បាននៅក្នុងភូមិសាស្រ្តខេត្តក្រចេះឈ្មោះ គា សុគុន អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀមបានជាប់សង្ស័យសម្លាប់នារីជាសង្សារអាយុ ២០ ឆ្នាំឈ្មោះ ស្តើង សុខជី មានទីលំនៅភូមិ/ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ កាលពីពីរ ថ្ងៃមុន។
គួររំលឹកថា កាលពីម៉ោង ៨ យប់ថ្ងៃទី ១៣ កញ្ញាសមត្ថកិច្ចបានទទួលព័ត៌មានថាមានមនុស្សស្លាប់នៅខាងក្រោយវត្តភ្នំហាន់ជ័យចម្ងាយពីភ្នំប្រមាណ ៣០០ ម៉ែត្រស្ថិតក្នុងភូមិ/ហាន់ជ័យ ស្រុកកំពង់សៀម។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ជាស្នងការងនគរបាលខេត្តបានចុះស្រាវជ្រាវស៊ើបអង្កេតដល់កន្លែងកើតហេតុ ពិនិត្យសាកសព និងស្គាល់អត្តសញ្ញាណជនរងគ្រោះដូចខាងលើ ស្លាប់ដោយអំពើឃាតកម្ម គឺជនសង្ស័យបានធ្វើសកម្មភាពច្របាច់កសម្លាប់ជនរងគ្រោះរួចយកសពទៅទម្លាក់ក្នុងរណ្តៅ។

ក្រោយពីការស៊ើបអង្កេតសមត្ថកិច្ចបានឈានទៅកំណត់មុខសញ្ញាលើបុរសអាយុ ២៥ ឆ្នាំជាជនសង្ស័យម្នាក់ឈ្មោះ គា សុគុន នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ត្រូវជាសង្សាររបស់នារីរងគ្រោះបានគេចខ្លួន ហើយ រយៈពេលពីរ ថ្ងៃ នៃកិច្ចសហការស្រាវជ្រាវស្វែងរកចាប់ខ្លួនក៏បានទទួលលទ្ធផល គឺចាប់ខ្លួនជនសង្ស័យ គា សុគុន នៅខេត្តក្រចេះនៅព្រឹកថ្ងៃទី ១៥ កញ្ញា។
បច្ចុប្បន្នបុរសជាជនល្មើសខាងលើកំពុងស្ថិត ក្នុងការសាកសួរពីមន្រ្តីជំនាញនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី ១៥ កញ្ញានេះនៅពុំទាន់មានប្រភពណាបញ្ជាក់ពីមូលហេតុជនសង្ស័យម្នាក់នេះសម្លាប់សង្សារខ្លួនឯង នោះទេ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img