31.2 C
Phnom Penh
Saturday, March 7, 2026
- Advertisement -spot_img

ឃឿន ប៉ូលីកា គ្រងមកុដ Miss Preteen Junior Idol World 2023 លើឆាកអន្តរជាតិ ជាបវរកញ្ញាវ័យក្មេង កម្ពុជា ដំបូងគេ

- Advertisement -spot_img

ជារឿងមួយដែលជាទី មោទកភាពរបស់ ប្រទេស កម្ពុជា ខណៈឃឿន ប៉ូលីកា គ្រងមកុដ Miss Preteen Junior Idol World 2023 លើឆាកអន្តរជាតិក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រី ថ្ងៃទី ០៨ខែមករាឆ្នាំ ២០២៣ ដែលប្រព្រឹត្ត ឡើងនៅប្រទេសថៃ។

ទន្ទឹម នោះ ដែរ អំឡុង ពេល ប្រកួត Queen តូចឃឿន ប៉ូលីកា បានខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញដើម្បីដណ្ដើមយកជ័យជម្នះ លើឆាកអន្តរជាតិទាំងការដើរបង្ហាញម៉ូដ និងការឆ្លើយសំណួរពីគណៈកម្មការរហូតនាងអាចទទួលបានលទ្ធផលក្លាយជាម្ចាស់មកុដ Miss Preteen Junior Idol World 2023។

ជាមួយគ្នានេះដែរ ម្ចាស់ មកុដ Miss Preteen Junior Idol World 2023 បានសរសេរសារ ថ្លែង អំណរគុណ ដល់អ្នកគាំទ្រ ថា “អរគុណអ្នកទាំងអស់គ្នាបានគាំទ្រខ្ញុំ ហើយជំរុញទឹកចិត្តខ្ញុំ។ នាងខ្ញុំត្រៀមខ្លួនធ្វើជា international queen ដែលល្អ ដែលជម្រុញទឹកចិត្តទាំងអស់គ្នា ឲ្យ មានភាពជឿជាក់ និងជឿជាក់លើខ្លួនឯង”។

សូមរម្លឹកដែរថា ឃឿន ប៉ូលីកាជាបវរកញ្ញាវ័យក្មេងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានឈ្នះមកុដ Miss Preteen Junior Idol World 2023 ក្នុងវ័យ១៤ឆ្នាំ។ ជាពិសេស លទ្ធផលដែលនឹកស្មានមិនដល់ នេះ បានធ្វើឲ្យមហាជន ជាច្រើនពិតជាមាន មោទកភាព លើរូបនាងយ៉ាងខ្លាំង៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img