31.1 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

ឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងចំណោមអ្នកពាក់ព័ន្ឋជាង១០នាក់ ដែលពាក់ព័ន្ឋករណីឈូសឆាយដីព្រៃលិចទឹកនៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ

- Advertisement -spot_img

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី២ ខែមេសានេះ មន្ត្រីជំនាញក៏ដូចសមត្ថកិច្ចខេត្ត បានធ្វើការឃាត់ខ្លួនមនុស្ស៥នាក់ ក្នុងចំណោមអ្នកពាក់ព័ន្ឋជាង១០នាក់ ករណីឈូសឆាយដីព្រៃលិចទឹកនៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងនោះមានអភិបាលរងស្រុក មន្ត្រីការិយាល័យ ស្រុក កំពង់លែង និងអាជ្ញាមូលដ្ឋាន ខេត្តកំពង់ឆ្នាំងផងដែរ។

អង្គភាពគិរីដងរែកយើងបានទទួលព័ត៌មានពីប្រភពក្រៅផ្លូវការមួយបានអោយដឹងថាៈដីព្រៃលិចទឹកចំនួនជាង ៤ហិចតា កាលពីអំឡុងថ្ងៃទី២២,២៣ ខែមិនា នៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជនឆ្លៀតឱកាសឃុបឃិតគ្នាជាប្រព័ន្ទបានលួចរៀបចំឈូសឆាយដីព្រែ ប៉ុន្តែត្រូវបានមន្ត្រីជំនាញចុះស្រាវជ្រាវឃើញ ក៏ឈានទៅដល់ការឃាត់ខ្លួនមនុស្សចំនួន ៥នាក់ ក្នុងចំណោមមនុស្សពី១០ នាក់។ ដែលការឃាត់ខ្លូននោះមានអភិបាលរងស្រុក មន្ត្រីការិយាល័យស្រុក មេភូមិ និងអ្នកពាក់ព័ន្ធពីរនាក់ផ្សេងទៀត។

យោងតាមមន្ត្រីថ្នាក់ខេត្ត ដែលកំពុងតែធ្វើការងារ កសាងសំណុំរឿងអ្នកពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃលិចទឹកខាងលើ បានបញ្ជាក់ថាៈ កិច្ចប្រតិបត្តិការឃាត់ខ្លួនអ្នកពាក់ព័ន្ឋឈូសឆាយដីព្រៃលិចទឹក គឺថ្នាក់ក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័ន្ន តុលាការផងដែរ ដោយហេតុនេះហើយទើបព័ត៌មានមិនទាល់ត្រូវបានផ្តល់នៅឡើយព្រោះកំពុងតែស្រាវជ្រាវបន្ត។

សូមរំលឹកផងដែលថា៖កន្លងទៅការលួចឈូសឆាយដីព្រៃលិចទឹកមានការរៀបចំទាក់ទងជាប្រព័ន្ធ ទើបធ្វើការងារនេះបាន ហើយមួយឆ្នាំម្ដងដីព្រៃលិចទឹកកាន់តែហិនហោចទៅ ហិនហោចទៅៗ។ ពេលខ្លះមន្ត្រីជំនាញបានត្រឹមតែឃាត់បានមួយឆ្នាំ ពី២ឆ្នាំ ប៉ុន្តែឆ្នាំក្រោយៗទៀត ដីព្រៃលិចទឹកដែលបានឃាត់ពីឆ្នាំមុនក៍រលាយអស់ទៅបន្តទៀត។

សង្ឃឹមថាកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសការឈូសឆាយដីព្រៃលិចទឹកនៅថ្ងៃនេះគឺជាកណ្ដាប់ដៃដែករបស់រាជរដ្ឋាភិបាល ដែលបានប្រកាសដាច់ខាតមិនឱ្យមានជនណាពាក់ព័ន្ធ ប៉ះពាល់លើ ករណីដីព្រៃលិចទឹកជាដាច់ខាត។ព័ត៌មានច្បាស់លាស់ ពាក់ព័ន្ឋមន្ត្រី អាជ្ញាធរខិលខូចលើករណីឈូឆាយដីព្រៃលិចទឹក អង្គភាពសារព័ត៌មានគិរីដងរែក និងបន្តផ្សាយជូននៅពេលក្រោយ ពេលដែលសមត្ថកិច្ចជំនាញផ្តល់កិច្ចសម្ភាសន៍ ឬធ្វើសន្និសិទ កាសែត ។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img