23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ឃាត់ខ្លួនជនសង្ស័យជាជនតិវៀតណាម​ចំនួន ៧នាក់ រួមនឹងគ្រឿងញៀនជាង១គីឡូក្រាម នៅក្រុងបាវិត

- Advertisement -spot_img

ស្វាយរៀង៖ ជនសង្ស័យចំនួន ៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនក្នុងករណីជួញដូរគ្រឿងញៀន និងដកហូតបានវត្ថុតាងជាគ្រឿងញៀនជាង១គីឡូក្រាម នៅក្រុងបាវិត រួចបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីផ្ដន្ទាទោសតាមច្បាប់។

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ដកហូតបានវត្ថុតាងគ្រឿងញៀនជាង១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧នាក់ផងដែរ ។

ប្រភពបានបន្តឲ្យដឹងថាបន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តស្វាយរៀងលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់គ្រឿងញៀននេះ មានការសម្របសម្រួលផ្ទាល់ពីលោក ឡម ពេង ស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល និងផ្ទះសំណាក់ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។​បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img